ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧! (Photo inside)
31-10-2017 18:00
(បរទេស)៖ នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ យោធាអាហ្វហ្គានីស្ថាន វាយសម្រុក និងផ្តាច់ជីវិតមេបញ្ជាការជាន់ខ្ពស់តាលីបង់ ព្រមទាំងក្រុមសកម្មប្រយុទ្ធសរុប ១៤នាក់!
២៖ Facebook អះអាងថា ប្រជាជនអាមេរិក ១២៦លាននាក់ បានឃើញការបង្ហោះព័ត៌មានបោកប្រាស ដោយក្រុមហ៊ុនរុស្ស៊ី តាំងពីមុនការបោះឆ្នោតប្រធានាធិបតី!
៣៖ កូរ៉េខាងត្បូង និងចិន ព្រមព្រៀងស្តារទំនាក់ទំនងទ្វេភាគីឡើងវិញ ចំពោះមុខភាពតានតឹងជាមួយកូរ៉េខាងជើង!
៤៖ ស្ថាបនិកវែបសាយ WikiLeaks ដ៏ល្បីល្បាញ «ធ្លាប់ចង់ទៅសុំសិទ្ធិជ្រកកោណនៅរុស្ស៊ី» តែបែរជាសម្រេចចិត្តផ្អាកវិញ!
៥៖ រដ្ឋបាល ដូណាល់ ត្រាំ កំពុងទាមទារសិទ្ធិធ្វើសង្គ្រាម និងប្រើប្រាស់យោធាឡើងវិញ ដោយមិនចាំបាច់ត្រូវឆ្លងសភាទៀត!
៦៖ រដ្ឋមន្ត្រីការបរទេសអាមេរិកអះអាងថា រដ្ឋបាលលោក ត្រាំ មិនមានគំរោងស្នើសុំធ្វើសង្គ្រាម ដើម្បីកម្ចាត់ក្រុមភេរវករ ក្នុងប្រទេសដទៃទៀតឡើយ!
៧៖ បណ្ណាល័យធំបំផុតមួយនៅចិន ទើបបើកសម្ពោធ និងមានរចនាបទប្លែកមិនធ្លាប់មាន!