(ប៉េកាំង)៖ បណ្ណាល័យប្រកបដោយក្បូរក្បាច់រចនាដ៏ប្លែកភ្នែក និងអស្ចារ្យមួយ ទើបតែត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ នាពេលថ្មីៗកន្លងទៅនេះ នៅឯមជ្ឈមណ្ឌលវប្បធម៌ ប៊ីនហៃ (Binhai) ក្នុងទីក្រុងធានជីង (Tianjing) ភាគខាងជើងប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
រចនាឡើងដោយក្រុមហ៊ុនផ្នែកស្ថាបត្យកម្មដ៏ល្បីរបស់ហូឡង់ឈ្មោះថា MVRDV បណ្ណាល័យនេះ មើលទៅហាក់ដូចជាទីកន្លែងដ៏ឡូយបំផុតមូយ សម្រាប់ឲ្យអ្នកធ្វើការអានសៀវភៅ នៅក្នុងប្រទេសចិន ដោយវាមានមានកម្ពស់ ០៥ជាន់ និងទំហំ ៣៣,៧០០ម៉ែត្រក្រឡា ហើយផ្ទុកនូវសៀវភៅដល់ទៅចំនួនប្រមាណ ១.២លានក្បាលឯណោះ។
បណ្ណាល័យធំបំផុតមួយនៅចិន ទើបបើកសម្ពោធ និងមានរចនាបទប្លែកមិនធ្លាប់មាន (Photo inside)