BREAKING NEWS: គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.០រ៉ិចទ័រ វាយប្រហារតំបន់ New Caledonia ដែនកោះរបស់បារាំង!
31-10-2017 09:34
(ហុងកុង)៖ គ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងររហូតដល់ទៅ ៧.០រ៉ិចទ័រ បានវាយប្រហារនៅតំបន់ តាឌីត (Tadine) ស្ថិតនៅចម្ងាយ ១២គីឡូម៉ែត្រ ពីភាគខាងកើតនៃកោះ ញូកាឡេដូនៀ (New Caledonia) ជាដែនកោះកម្មសិទ្ធិរបស់ប្រទេសបារាំង ស្ថិតនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកភាគនិរតី (ភាគត្បូងកោះហ្វីជី និងភាគឦសានអូស្ត្រាលី) កាលពីវេលាម៉ោង ៨៖៤២ព្រឹកថ្ងៃអង្គារនេះតែម្តង។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០១៧។
ចំពោះការរញ្ជួយដីខាងលើនេះ មានជម្រៅពីក្នុងដី ១៤.៩គីឡូម៉ែត្រ ហើយសម្រាប់ការព្រមានពីរលកយក្សស៊ូណាមិនោះ គឺមិនមាននោះឡើយ។ ដោយឡែកភ្លាមៗបែបនេះ ក៏មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់ពីចំនួនជនរងគ្រោះ និងការខូចខាតនោះដែរ។ ចំពោះដែនកោះ New Calendonia របស់បារាំងនេះ មានប្រជាជនរស់នៅជិត ៣០០,០០០នាក់៕