(តូក្យូ)៖ អាជ្ញាធរឧតុនិយមជប៉ុន បានឱ្យដឹងថាព្យុះទីហ្វុង Saola បានបក់បោកមកលើតំបន់ឆ្នេរប៉ាស៊ីហ្វិកនៃប្រទេសជប៉ុន នៅថ្ងៃអាទិត្យនេះ ក្នុងដំណើរផ្លូវឆ្ពោះមកកាន់ទីក្រុងតូក្យូ នៅប៉ុន្មាន ម៉ោងខាងមុខទៀតនេះ ខណៈគេរំពឹងថាព្យុះមួយនេះអាចនឹងបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំង និងគ្រោះរអិលបាកដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅថ្ងៃអាទិត្យ ទី២៩ ខែតុលា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរឧតុនិយមជប៉ុន ព្យុះទីហ្វុង Saola ត្រូវបានគេចាត់ទុកថាជាព្យុះស៊ីក្លូនប្រភេទទីមួយ ហើយវាត្រូវបានគេរំពឹងថាអាចនឹងបម្លែងខ្លួនទៅជាព្យុះត្រូពិច ក៏ដូចជាវាយប្រហារ ដោយនំាមកជាមួយខ្យល់បក និងភ្លៀងធ្លាក់យ៉ាងខ្លាំងមកលើទីក្រុងតូក្យូនៅល្ងាច ឬយប់ថ្ងៃអាទិត្យនេះ។ ប៉ុន្តែទន្ទឹមគ្នា អាជ្ញាធជប៉ុនក៏បានប្រាប់ឱ្យប្រជាជនរបស់ខ្លួនមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមខ្លនជានិច្ចក្នុងការជម្លៀសខ្លួនទៅកាន់ទីទទួលមានសុវត្ថិភាព។
គួររំលឹកថា កាលពីសប្ដាហ៍មុន ព្យុះទីហ្វុង Lan បានវាយប្រហារមកប្រទេសជប៉ុន បានផ្ដាច់យកអាយុជីវិតមនុស្ស០៧នាក់ ព្រមទំាងបង្កជាគ្រោះទឹកជំនន់ និងរអិលបាក់ដីនៅតាមតំបន់មួយ ចំនួនក្បែរទីក្រុងតូក្យូ។