(បរទេស)៖ នៅថ្ងៃសៅរ៍ ទី២៨ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោ សូមទស្សនាដូចខាងក្រោម៖
១៖ អេស្ប៉ាញប្រើធម៌ក្តៅ ដកសិទ្ធិស្វ័យភាព និងទម្លាក់មេដឹកនាំតំបន់ Catalonia ព្រមទាំងបក្ខពួកទាំងអស់ពីអំណាច ក្រោយពីហ៊ានប្រកាសឯករាជ្យស្ងាត់ៗ។
២៖ មួយថ្ងៃក្រោយពីថាមិនចង់បង្កសង្រ្គាម រដ្ឋមន្ត្រីការពារជាតិអាមេរិក ព្រមានធ្ងន់ៗដាក់ទីក្រុងព្យុងយ៉ាងថា បើហ៊ានតែប្រើប្រាស់អាវុធ នុយក្លេអ៊ែរនោះ កូរ៉េខាងជើងនឹងត្រូវប្រឈមមុខ ជាមួយការឆ្លើយតបដោយកម្លាំងយោធាដ៏ធំសម្បើមបំផុត។
៣៖ ប៉ូលិសមីយ៉ាន់ម៉ា ចាប់អ្នកកាសែតបរទេសពីររូបឃុំខ្លួន បន្ទាប់ពីបានបង្ហោះយន្តហោះដ្រូន ពីលើអគាររដ្ឋសភា នៅក្នុងរដ្ឋធានីណៃពិដោ។
៤៖ មនុស្សយ៉ាងតិច៣១នាក់ស្លាប់ នៅក្នុងគ្រោះថ្នាក់រថយន្តក្រុងមួយគ្រឿង បើកធ្លាក់ផ្លូវចូលទៅក្នុងទឹកទន្លេ នៅតំបន់ភាគកណ្តាលប្រទេសនេប៉ាល់។
៥៖ សេតវិមានច្រានចោល សម្តីរបស់ស្ត្រីជាង១០នាក់ ដែលចោទប្រកាន់ លោក ដូណាល់ ត្រាំ ពីបទបៀតបៀនផ្លូវភេទ ថាជាការកុហកទាំងអស់។
៦៖ អង្គការ NASA របស់អាមេរិក នឹងបាញ់បង្ហោះគ្រាប់រ៉ុក្កែត នាំយកឧបករណ៍ស្រាវជ្រាវថ្មីមួយ ទៅកាន់ទីអវកាស។
៧៖ ប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមដ៏ធំជាងគេ Facebook នឹងចាប់ផ្តើមរឹតបន្តឹងលើ ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធរឿងនយោបាយ៕