(កាប៊ុល)៖ ជនសកម្មប្រយុទ្ធសុរប ៩៥នាក់ បានស្លាប់នៅក្នុងប្រតិបត្តិការយោធាដ៏កក្រើកនៅទូទាំងអាហ្វហ្គានីស្ថានតែម្តង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៧ ខែតុលា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា កងកម្លាំងសន្តិសុខ និងការពារជាតិអាហ្វហ្គានីស្ថាន (ANDSF) បានបើកប្រតិបត្តិការយោធាជាថ្មីបន្តទៀត នៅតាមខេត្តចំនួន ១២ ដើម្បីបោសសម្អាតក្រុមភេរវករ និងសត្រូវទាំងឡាយក្នុងអំឡុងពេល ២៤ម៉ោង ចុងក្រោយនេះ ហើយជាលទ្ធផលពួកភេរវករចំនួន ៩៥នាក់ ត្រូវបានកម្ចាត់ចោល, ០៨នាក់បានទទួលរងរបួស, និង១១នាក់ត្រូវបានចាប់ខ្លួនដោយ ANDSF។
គួរបញ្ជាក់ថា ក្នុងអំឡុងនៃការធ្វើប្រតិបត្តិការយោធាខាងលើ កងទ័ពអាកាសអាហ្វហ្គានីស្ថាន ក៏បានធ្វើការហោះហើរចំនួន ១១០ជើង ដើម្បីគាំទ្រដល់កងកម្លាំងនៅផ្ទាល់ដីផងដែរ។ បន្ថែមពីនេះ កងយន្តហោះចម្បាំងអាហ្វហ្គានីស្ថាន ថែមទាំងបានបើកការវាយប្រហារតាមផ្លូវអាកាស ទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធចំនួន ០៩កន្លែង ទៀតផង៕