(គូឡាឡាំពួ)៖ ស្ត្រីពីរនាក់ដែលត្រូវបានគេចោទប្រកាន់ថា ជាឃាតកសម្លាប់បងប្រុសម្ដាយទីទៃរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺលោក គីម ជុងណាំ បានធ្វើដំណើរទៅកាន់ កន្លែងប្រព្រឹត្តឧក្រិដ្ឋកម្ម នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងគូឡាឡំាពួរ ដើម្បីស្វែងយល់រឿងរ៉ាវបន្ថែម ប៉ុន្តែមិនបានបង្គាប់ឲ្យជនសង្ស័យទាំងពីរ ធ្វើត្រាប់អំពើឧក្រិដ្ឋកម្មឡើងវិញនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន AP នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ យោងតាមអាជ្ញាធរម៉ាឡេស៊ី ការទៅទស្សនកិច្ចកន្លែង ដែលធ្លាប់កើតមានករណីឃាតកម្មនេះ ក្នុងនោះរួមមានរាជអាជា្ញ មេធាវីការពារក្ដី និងចៅក្រមស៊ើបសួរ។ ក៏ប៉ុន្តែ សកម្មភាពបែបនេះ គឺជារឿងធម្មតានៅក្នុងដំណើរការរឿងក្ដីនៅម៉ាឡេស៊ី ត្បិតវាគ្រាន់តែធ្វើឡើង ដើម្បីស្វែងរកភស្តុតាងលម្អិតបន្ថែមទៀតប៉ុណ្ណោះ។
គួររំលឹកថា លោក គីម ជុងណាំ ត្រូវបានឃាតកជាស្រ្តីពីរនាក់សម្លាប់ ដោយប្រើប្រាស់សារធាតុគីមីពុល VX ខ្ទប់មុខរូបលោកកាលពីថ្ងៃទី១៣ ខែកុម្ភៈកន្លងទៅ។ ប៉ុន្តែយ៉ាងណាក៏ដោយ ស្រី្ត ទាំងពីរនាក់នេះគឺនាង ស៊ីទី អៃស៊ីយ៉ាហ៍ (Siti Aisyah) និងនាង ដូន ធី ហ័ង (Doan Thi Huong) បានបដិសេធមិនសារភាពពីទោសកំហុស ហើយអះអាងថា ពួកនាងត្រូវគេបោកបញ្ឆោតឱ្យសម្លាប់បងប្រុសម្ដាយទទៃ លោក គីម ជុងអ៊ុន តាមរយៈការលួងលោមថា ជាសកម្មភាពថតខ្សែភាពយន្ដពិតៗ៕