(ជប៉ុន)៖ ខ្យល់ព្យុះទីហ្វុងឈ្មោះ Lan ត្រូវបានឧត្តុនិយមប្រកាសព័ត៌មានជូនដល់ប្រជាជនជប៉ុនដែលរស់នៅតំបន់ដែលខ្យល់ព្យុះ និងទៅដល់ដូចជា តំបន់អូសារការ (Osaka) និងទីក្រុងតូក្យូ (Tokyo) ដែលនិងកើតឡើង ជាព្យុះទីហ្វុង។
ខ្យល់ព្យុះទីហ្វុងឡាន ត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល៤៨ម៉ោងម៉ោងក្រោយ ខណៈដែលកំពុងធ្វើដំណើរទៅភាគខាងជើង លើផ្ទៃទឹកនៃមហាសមុទ្រប៉ាស៊ីហ្វិក ភាគខាងលិចតាមផ្លូវឆ្ពោះទៅជប៉ុនក៏ដូចជា ខ្យល់បក់ដ៏ខ្លាំងដែលនឹងធ្វើឱ្យព្យុះស៊ីក្លូនក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងក្លាមួយ។
ព្យុះទីហ្វុងឡានត្រូវបានគេរំពឹងថា នឹងធ្វើដំណើរឆ្លងកាត់ភាគខាងជើង រហូតដល់ចុងសប្តាហ៍នេះ ខណៈពេលដែលនៅសេសសល់នៅឆ្ងាយពីទិសខាងកើតកោះ តៃវ៉ាន់ និងកោះ Ryukyu ភាគខាងត្បូង ដែលនៅជិតខាងពីព្យុះដ៏អាក្រក់បំផុត។
ក្រសួងឧតុនិយមរបស់ប្រទេសជប៉ុន បាននិយាយថា «ខ្យល់ព្យុះឈ្មោះ ឡាន គឺជាខ្យល់ព្យុះដ៏ធំមួយនៅមហាសមុទ្រអាត្លង់ទិក និងប៉ាស៊ីហ្វិក ដែលមានខ្យល់បក់រយៈពេល១នាទី ១៧៨គីឡូម៉ែត្រក្នុងមួយម៉ោង»។
សេចក្តីជូនដំណឹងទាក់ទង នឹងខ្យល់ព្យុះនេះសាកលវិទ្យាល័យមួយចំនួន ត្រូវបានប្រកាសព័ត៌មានពីការបញ្ឈប់ថ្នាក់រៀនសម្រាប់ថ្ងៃច័ន្ទទី២៣ ខែតុលា នឹងត្រូវបានបង្ហោះនៅលើទំព័រមុខ នៃគេហទំព័ររបស់ទីក្រុងតូក្យូ ត្រឹមម៉ោង២២៖០០នាទី នៅថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០១៧។ សូមថែរក្សា និងពិនិត្យមើល គេហទំព័រនេះមុនពេលចាកចេញពីផ្ទះនៅថ្ងៃទី២៣ ខែតុលា, ដើម្បីជៀសវាងកើតឡើងដោយហានិភ័យណាមួយ ការធ្វើដំណើរគួរតែមានការ ពន្យាពេលក្នុងការធ្វើដំណើរ តាមផ្លូវអាកាសនិងដីចាប់ផ្តើមពីចុងសប្តាហ៍ និងចូលដល់ព្រឹកថ្ងៃអង្គារ៕