(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក USGS បានឲ្យដឹងនៅមុននេះបន្តិចថា សញ្ញានៃគ្រោះរញ្ជួយដីមួយមានកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារចំដែនសមុទ្រភាគខាងត្បូង នៃប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ភ្លាមបែបៗនេះ គេពុំទាន់ទទួលបានដំណឹងថា តើមានមនុស្សរងគ្រោះ, ការបំផ្លិចបំផ្លាញ, ឬមួយក៏រលកយក្សស៊ូណាមិ ដែលអាចនឹងបង្កឡើងដែរ ឬយ៉ាងណានោះឡើយ៕