(ដាម៉ាស់)៖ សង្រ្គាមនៅក្នុងទីក្រុង រ៉ាកកា (Raqqa) ប្រទេសស៊ីរី ដែលបានដល់​ទីបញ្ចប់ជាបណ្ដោះ​អាសន្ន បានផ្ដាច់យក​អាយុជីវិត​មនុស្ស ៣,២៥០នាក់ និងបំផ្លាញទីក្រុង​មួយស្ទើរគ្មានសល់ចន្លោះ ក្នុង​រយៈពេលច្រើនជាង ០៤ខែ កន្លងមកនេះ។ នេះ​បើតាមការ​ដកស្រង់របាយការណ៍ពីបណ្តាញព័ត៌មាន CNN នាព្រឹកថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០១៧។

កាលពីថ្ងៃអង្គារ កងកម្លាំងប្រជាធិបតេយ្យ​ឃើដ-អារ៉ាប់ស៊ីរី SDF បានប្រកាសថា ខ្លួនដណ្ដើម​គ្រប់គ្រង​ទីក្រុង Raqqa បានទាំងស្រុង​ហើយ បន្ទាប់ពីការ​វាយប្រយុទ្ធ​គ្នា​ជាមួយពួក ISIS អស់រយៈពេល​ច្រើនជាង ០៤ខែ មកនេះ។ ប៉ុន្តែ​អង្គការឃ្លាំមើល​សិទ្ធិមនុស្ស​ស៊ីរី SOHR ក៏បាននិយាយ​ដែរថា ការវាយប្រយុទ្ធគ្នា និងការទម្លាក់​គ្រាប់បែក បានបំផ្លាញ​ស្ទើរគ្មានសល់​នៅទីក្រុង Raqqa របស់ស៊ីរី ព្រមទាំងផ្ដាច់​យកអាយុជីវិត​ជនស៊ីវិលស្លូត​ត្រង់ ១,១៣០នាក់ ក្នុងនោះមានកុមារ ២៧០នាក់ និង ២,១២០នាក់ ជាក្រុមអ្នកប្រយុទ្ធ ISIS និងកងកម្លាំង​គំាទ្រដោយ សហរដ្ឋអាមេរិក​ចាប់តាំងពី​ថ្ងៃទី០៥ ខែមិថុនាមក។

ខាងក្រោម​នេះ គឺជារូបភាព និងវីដេអូថតពីលើទីក្រុង Raqqa ក្រោយត្រូវបាន​រំដោះពីពួក ISIS៖​