(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ គ្រោះមហន្តរាយធម្មជាតិ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អតីតអគ្គលេខាធិការ UN លោក កូហ្វី អាណាន់ (Kofi Annan) ប្រាប់ថា ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវត្រឡប់ទៅប្រទេសមីយ៉ាន់ម៉ាវិញ។
២៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ចន ឃើរី (John Kerry) ព្រមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាកំពុងធ្វើការសម្រេចចិត្តដ៏គ្រោះថ្នាក់ ចំពោះកិច្ចព្រមព្រៀងនុយក្លេអែរអ៊ីរ៉ង់។
៣៖ អតីតប្រធានខុទ្ទកាល័យសេតវិមានលោក រ៉ាយអ៊ែន ភ្រីប៊ើស (Reince Priebus) ត្រូវរដ្ឋអាជ្ញាពិសេសសួរចម្លើយ ពាក់ព័ន្ធនឹងរុស្ស៊ី លូកដៃចូលក្នុងការបោះឆ្នោតអាមេរិកឆ្នាំ២០១៦។
៤៖ អភិបាលរដ្ឋកាលីហ្វរញ៉ានៃសហរដ្ឋអាមេរិក ប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន ខណៈជំងឺដ៏កាចសាហាវមួយកំពុងរាតត្បាត និងសម្លាប់មនុស្ស ១៨នាក់។
៥៖ កងទ័ពតួកគី ចាប់ផ្តើមបោះទីតាំងអង្កេតការណ៍ ក្នុងខេត្ត Idlib ប្រទេសស៊ីរី ក្រោមក្របខណ្ឌនៃនីតិវិធីទីក្រុងអាស្តាណា (Astana)។
៦៖ មនុស្សស្លាប់កើនដល់៨៨នាក់ ក្រោយព្យុះហ៊ឺរីខិន Harvey វាយលុករដ្ឋតិចសាស់របស់សហរដ្ឋអាមេរិក កាលពីចុងខែសីហា។
៧៖ កងទ័ពអាហ្វហ្គានីស្ថាន ផ្តាច់ជីវិតក្រុមសកម្មប្រយុទ្ធបាន៦០នាក់ អំឡុងប្រតិបត្តិការយោធាទូទាំងប្រទេស ក្នុងពេល២៤ម៉ោងចុងក្រោយនេះ៕