(កូតឌីវ័រ)៖ យន្តហោះដឹកទំនិញមួយគ្រឿងសម្រាប់កងយោធាបារាំង បានធ្លាក់ចូលទៅក្នុងផ្ទៃសមុទ្ររបស់ប្រទេសអាហ្វ្រិកមួយនេះ ខណៈដែលវាបានព្យាយាមហោះហើរចេញពីអាកាសយានដ្ឋាន នៃរដ្ឋធានី Abidjan ក្នុងអំឡុងពេលដែលមានភ្លៀងធ្លាក់ខ្លាំង។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅមុននេះបន្តិចដោយសារព័ត៌មាន BBC នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍អំពីមនុស្សប៉ុន្មាននាក់រងគ្រោះនោះឡើយ ដោយអាជ្ញាធរកូតឌីវ័រ កំពុងតែចេញប្រតិបត្តិជុំវិញករណីដ៏គួរឲ្យរន្ធត់នេះ៕