(ញូដេលី)៖ រថយន្តរបស់អភិបាលក្រុងញូដេលី លោក អាវីនដ៍ គេជ្រីវ៉ាល់ (Arvind Kejriwal) ដែលបានបាត់នោះ ទីបំផុតត្រូវបានគេរកឃើញវិញ នៅក្នុងក្រុង ហ្គាហ្សាបាដ (Ghaziabad) ជាយរដ្ឋធានីប្រទេសឥណ្ឌាមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី១៤ ខែតុលា ឆ្នាំ២០១៧។
អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា សមត្ថកិច្ចនៃរដ្ឋ យូតតា ប្រាដែស (Uttar Pradesh) បានរកឃើញរថយន្តខាងលើ ត្រូវគេបោះបង់ចោលនៅក្នុងក្រុង Ghaziabad ហើយក៏បានផ្តល់ដំណឹងឲ្យសមត្ថកិច្ចទីក្រុងញូដេលីអំពីរឿងនេះ ក៏ប៉ុន្តែពុំមានជនណាម្នាក់ ត្រូវបានចាប់ខ្លួន សម្រាប់អំពើចោរកម្មនេះឡើយ។
គួរបញ្ជាក់ថា រថយន្តនេះត្រូវបានគេលួចកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ នៅខាងក្រៅការិយាល័យរបស់លោក Kejriwal៕