(ញូវយ៉ក)៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់មហាអំណាចលើកលោក សហរដ្ឋអាមេរិកមិនមានកៅអីទៅលេង FIFA World Cup នៅប្រទេសរុស្ស៊ីឆ្នាំក្រោយឡើយ បន្ទាប់ពីបញ្ចប់ទៅដោយចំណាត់ថ្នាក់លេខ៥ ដោយបានចាញ់ម្ចាស់ផ្ទះទ្រីនីដេត ២-១ ព្រឹកមិញប្រចាំតំបន់អាមេរិកខាងជើង (CONCACAF)។

នេះជាលើកទី១០ សម្រាប់ប្រទេសមហាយក្សខាងសេដ្ឋកិច្ច និងសព្វាវុធដែលមិនបានទៅលេង World Cup ក្នុងនាមជាក្រុមមិនធ្លាប់ឈ្នះ និងរងជើងឯកពានលំដាប់ពិភពលោកមានរយៈពេល ៤ឆ្នាំម្តងនេះ។

១០ប្រកួតរបស់អាមេរិក ក្នុងចំណោម៦ប្រទេសស្ថិតដែលបានឡើងមកលេងវគ្គជម្រុះទី២ តំបន់អាមេរិកខាងជើង គឺអាមេរិករកបានតែ ១២ពិន្ទុប៉ុណ្ណោះ ឈរនៅចំណាត់ថ្នាក់លេខ៥ ក្រៅពីតំបន់ឈ្នះកៅអីទៅ World Cup 2018 និងកៅអីវគ្គជម្រុះ ដោយហាលអាវជាមួយគូប្រជែងព្រឹកមិញទ្រីនីដេត ដែលឈរនៅលេខ៦ បាតតារាងមាន៦ពិន្ទុនោះ។

សូមបញ្ជាក់ថា ក្រុមដែលលេងតំណាងឲ្យទ្វីបអាមេរិកខាងជើង (CONCACAF) នៅប្រទេសរុស្ស៊ីឆ្នាំក្រោយនេះមាន ម៉ិចស៊ិក កូស្តារីកា និងប៉ាណាម៉ា ខណៈហុងឌុយរ៉ាស ត្រូវជម្រុះ ២ជើងទៀត (ប្តូរទឹកដីគ្នា) ជាមួយអូស្រ្តាលី ដើម្បិស្វែងរកកៅអីទៀតទៅរុស្ស៊ីផងដែរ៕