(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះបានឱ្យដឹងថា យន្ដហោះចម្បំាងរុស្ស៊ីមួយគ្រឿងប្រភេទ Su-24 បានធ្លាក់នៅអំឡុងពេលហោះឡើយ នៅឯមូលដ្ឋានទ័ពក្នុងប្រទេសស៊ីរី និងបានបណ្ដាលឱ្យអ្នកជិះនៅលើនោះទាំងអស់ ស្លាប់បាត់បង់ជីវិត។ ក៏ប៉ុន្តែភា្លមៗពុំទាន់មានសេចក្ដីរាយការណ៍ បញ្ជាក់ល្អិតល្អន់នៅឡើយទេ អំពីមូលហេតុនៃការធ្លាក់នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Russian Today នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧៕