​(ឈីលី)៖ គ្រោះរញ្ជួយដីកំរិត៦.៣រ៉ិចទ័រ បានវាយប្រហារលើតំបន់ភាគខាងជើងប្រទេសឈីលី ជិតព្រំដែនប្រទេសបេរ៉ូ នៅព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS ដកស្រង់ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters​ នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០១៧។

យោងតាម USGS គ្រោះរញ្ជួយដីនេះ មានជំរៅរញ្ជួយ៨២គីឡូម៉ែត្រទៅក្នុងដី និងមានចំណុចរញ្ជួយស្ថិតនៅចំងាយ ៧៣គីឡូម៉ែត្រពីភាគខាងកើតតំបន់ Arica នៃប្រទេសឈីលី ។ ក៏ប៉ុន្តែ មិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិ ឬជនរងគ្រោះ ឬក៏ការខូចខាតឡើយទេ៕