(បរទេស)៖ នៅថ្ងៃចន្ទ ទី០៩ ខែតុលា ឆ្នាំ២០១៧ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោ​បាយ ហេតុការណ៍គ្រោះថ្នាក់ផ្សេងៗ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​នោះ​សូមទស្សនា​​ដូច​​ខាង​ក្រោម៖

១៖ បុរសខ្លាំងហ្វីលីពីន លោក ឌូតឺតេ បញ្ជាឲ្យដកតំណែងមេប៉ូលិសពីររូប ដោយចោទថា ជាកំពូលមេគ្រឿងញៀន!

២៖ គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ នៅរដ្ឋ Alaska របស់អាមេរិក មិនបានបង្កការបំផ្លិចបំផ្លាញ ឬមនុស្សរងគ្រោះថ្នាក់នោះទេ!

៣៖ ក្នុងចំណោមជនជាតិរ៉ូហ៊ីងយ៉ា ដែលបាន​ស្លាប់ក្នុងគ្រោះថ្នាក់ ក្រឡាប់លិចទូក​នោះមាន ១១នាក់​ជាកុមារតូចៗ!

៤៖ ព្រឹទ្ធសមាជិកមួយរូបអះអាងថា ដូណាល់ ត្រាំ កំពុងដឹកនាំអាមេរិក ឆ្ពោះទៅរកសង្គ្រាមលោកលើកទី៣ ហើយវាជារបៀបដឹកនាំ តាមបែបកម្មវិធីទូរទស្សន៍!

៥៖ លោក ដូណាល់ ត្រាំ សើចចំអកចំពោះ បណ្តាមេដឹកនាំ​អាមេរិកជំនាន់មុនៗ ដែលគ្មានលទ្ធភាពដោះស្រាយ​ ​បញ្ហាកូរ៉េខាងជើង ហើយលោកពិតជាសោកស្តាយខ្លាំង!

៦៖ លោក គីម ជុងអ៊ុន លើកប្អូនស្រីបង្កើតខ្លួនឯង ឡើងកាន់តំណែងធំក្នុងបក្ស ដែលនាំឲ្យអន្តរជាតិ ចាប់អារម្មណ៍យ៉ាងខ្លាំង!

៧៖ ម៉ិចស៊ីកូ​កើតមាន​បន្ទុះភ្នំភ្លើងដ៏កក្រើក ដោយ​កម្អែលផេះជះឡើងលើអាកាស ០២គីឡូម៉ែត្រ!