(អាមេរិក)៖ តម្លៃប្រេងនៅក្នុងទីផ្សារសាកល នឹងនៅបន្តស្ថិតក្នុងចន្លោះពី ៥០ដុល្លារ ទៅ ៦០ដុល្លារ ក្នុងមួយបារ៉ែលដដែល រហូតដល់ចុងឆ្នាំ២០២០ ដែលជាពេលវានឹងហក់ងើបឡើងមកវិញសាជាថ្មី។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានបោះពុម្ពផ្សាយ ស្តីពីវិស័យឧស្សាហកម្មប្រេងឥន្ទនៈ Oil & Gas Journal ដកស្រង់ដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសៅរ៍ ទី០៧ ខែតុលា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍ចេញផ្សាយនាពេលថ្មីៗនេះ ការព្យាករណ៍ខាងលើ ធ្វើឡើងដោយផ្អែកលើកត្តាវិជ្ជមាន និងអវិជ្ជមានមួយចំនួន ដែលត្រូវគេរំពឹងថា នឹងជះឥទ្ធិពលទៅលើភាពឆាប់រហ័ស នៃការធ្វើឲ្យមានតុល្យភាពទីផ្សារ និងការស្តារតម្លៃឡើងវិញនៅក្នុងរយៈពេលមធ្យម ព្រមទាំងក្នុងរយៈពេលវែង៕