(ម៉ូស្គូ)៖ អាជ្ញាធររុស្ស៊ីនៅថ្ងៃសុក្រនេះបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១៩នាក់បានស្លាប់ និងជាច្រើននាក់ទៀតបានរងរបួស នៅក្នុងហេតុការណ៍គ្រោះថ្នាក់រថយន្ដក្រុងបុកជាមួយ នឹងរថភ្លើងនៅឯតំបន់ Vladimir ស្ថិតនៅភាគខាងកើតទីក្រុងម៉ូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
យោងតាមអាជ្ញាធរនៅក្នុងតំបន់ គ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រមាណ ៣៖៣៩នាទីព្រឹក (ម៉ោងនៅក្នុងតំបន់) នៅចំពេលរថយន្ដក្រុងដឹកអ្នកដំណើរមួយគ្រឿង បានឆ្លងផ្លូវនៅពេល ភ្លើងចេញសញ្ញាពណ៌ក្រហម ពេលកំពុងមានល្បឿនលឿន ជាហេតុធ្វើឱ្យបុកគ្នាពេញមួយទំហឹង នៅលើផ្លូវដែកនៃស្ថានីយ៍រថភ្លើង Pokrov។ ចំណែកឯ អ្នករងរបួសត្រូវបានគេបញ្ជួនទៅកាន់មន្ទីរពេទ្យ ហើយ ក្រុមអ្នកស៊ើបអង្កើតសន្និដ្ឋានជាបឋមថា គ្រោះថ្នាក់នេះអាចបណ្ដាលមកពីការរំលោភលើបទដ្ឋានសុវត្ថិភាព៕
{IfMobile}
{ElseMobile}
{EndIfMobile}