(តូក្យូ)៖ ទីភ្នាក់ងារភូមិសាស្រ្តអាមេរិក USGS បានរាយការណ៍ឲ្យដឹងនៅមុននេះបន្តិចថា គ្រោះរញ្ជួយផែនដីដ៏កក្រើកកម្រិត ៦.៣រ៉ិចទ័រ បានវាយប្រហារនៅភាគខាងកើតប្រទេសជប៉ុន ក្បែរខេត្ត ហ្វ៊ូគូស៊ីម៉ា (Fukushima) ដែលធ្លាប់រងគ្រោះធម្មជាតិយ៉ាងដំណំបំផុត កាលពីឆ្នាំ២០១១។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា ហេតុការណ៍កើតឡើងភ្លាមៗបែបនេះ គេពុំទាន់ទទួលបានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីមនុស្សរងគ្រោះ ឬការបំផ្លិចបំផ្លាញ ក៏ដូចជារលកយក្សស៊ូណាមិ ដែលអាចបង្កឡើងដោយ ហេតុការណ៍រញ្ជួយផែនដីនេះនៅឡើយទេ៕
{IfMobile} {ElseMobile} {EndIfMobile}