(ប៉េកាំង)៖ កាលពីវេលាយប់ថ្ងៃពុធសប្តាហ៍នេះ ប្រជាពលរដ្ឋចិន គឺកំពុងតែគយគន់មើលព្រះច័ន្ទពេញវង់ ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យប្រពៃណីសែនលោកខែរបស់ខ្លួន នៅពេលនោះពួកគេស្រាប់តែបានប្រទះឃើញ «អាចម៍ផ្កាយចំនួន ០៣ដុំ» ផ្ទុះឡើងនៅលើផ្ទៃមេឃ យ៉ាងជាក់ស្តែងតែម្តង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី០៦ ខែតុលា ឆ្នាំ២០១៧។
ដុំបាលភ្លើងអវកាសធំៗខាងលើ បានលេចឡើងនៅលើផ្ទៃមេឃ នៃតំបន់ ហ្សាគ្រីឡា (Shagri-La) ក្នុងខេត្ត យូនណាន (Yunnan) ភាគនិរតីប្រទេសចិន។ សាក្សីម្នាក់បានឲ្យដឹងថា អាចម៍ផ្កាយទាំងនេះ បានជះពន្លឺចែងចាំងពាសពេញផ្ទៃមេឃ ក្នុងអំឡុងពេលប្រមាណជា ០៥វិនាទី ហើយបើតាមសាក្សីម្នាក់ទៀត វត្ថុអវកាសទាំង ០៣ដុំ បានធ្លាក់ទៅក្នុងភូមិតូចមួយ ស្ថិតនៅចម្ងាយប្រហែល ៤០គីឡូម៉ែត្រ ពីតំបន់ Shangri-La។
គួរបញ្ជាក់ថា ទីភ្នាក់ងារអវកាសអាមេរិក NASA ក៏បានចេញមុខបញ្ជាក់ទទួលស្គាល់ ពីហេតុការណ៍ផ្ទុះអាចម៍ផ្កាយលើផ្ទៃមេឃ ដែលកើតមានឡើងនៅក្នុងទីតាំង និងពេលវេលា ដូចទៅនឹងអ្វីដែលសាក្សីទាំងនេះបានអះអាង នៅក្នុងប្រទេសចិនផងដែរ។ បើតាម NASA ឥទ្ធិពលនៃការផ្ទុះនេះ ទំនងជាមានអនុភាព ០.៥៤គីឡូតោន ដែលស្មើទៅនឹងបរិមាណនៃថាមពល ដែលបញ្ចេញដោយកាបំផ្ទុះរំសេវ TNT ទម្ងន់ ៥៤០តោន៕
{IfMobile}
{ElseMobile}
{EndIfMobile}