(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយនិងស្ថានការណ៍ទូទាំងសកល លោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ អគ្គមេបញ្ជាការកងទ័ពអាកាសអាមេរិក ប្រចាំតំបន់ប៉ាស៊ីហ្វិក លោកឧត្តមសេនីយ៍ ទែរែន អូហ្សកណែស្ស៊ី (Terrence O’Shaughnessy) បានបញ្ជាក់ថាយន្តហោះចម្បាំងនានារបស់សហរដ្ឋអាមេរិកនឹងបន្តការហោះហើរក្បែរតំបន់ឧបទ្វីបកូរ៉េដដែល ដោយគោរពតាមច្បាប់អន្តរជាតិ បើទោះបីជាមានការព្រមានបាញ់ទម្លាក់ ពីសំណាក់កូរ៉េខាងជើងក៏ដោយ៕
២៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានធ្វើដំណើរទៅកាន់ទីក្រុង ឡាស វេហ្គាស់ (Las Vegas) នៅបីថ្ងៃបន្ទាប់ពីទីក្រុងនេះបានប្រឈមមុខនឹងករណីបាញ់ប្រហារយ៉ាងសាហាវបំផុតក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់សហរដ្ឋអាមេរិក ដែលបានផ្តាច់យកអាយុជីវិតមនុស្ស ៥៩នាក់ និងបង្កឲ្យរបួស ៥២៧នាក ផ្សេងទៀត ដើម្បីសម្តែងការសោកស្តាក និងចូលរួមរំលែកទុក្ខចំពោះជនរងគ្រោះទាំងអស់៕
៣៖ ការវាយប្រហារដោយអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើងជាយថាហេតុណាមួយអាចនឹងសម្លាប់ប្រជាជនក្នុងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូច្រើនជាង២លាននាក់។ នេះបើតាម គេហទំព័រតាមដានសកម្មភាពកូរ៉េខាងជើង 38 North៕
៤៖ អាជ្ញាធរតួកគី បានចេញដីកាឃុំខ្លួនមន្ត្រី ១៣៣នាក់ ដែលកំពុងបម្រើការងារ នៅក្នុងក្រសួងហិរញ្ញវត្ថុ និងក្រសួងការងារ ក្រោមក្របខណ្ឌនៃការបង្ក្រាបអ្នកមានជាប់ពាក់ព័ន្ធនឹង រដ្ឋប្រហារមិនបានសម្រេចកាលពីខែកក្កដា ឆ្នាំ២០១៦៕
៥៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានចេញមុខទាត់ចោល ពាក្យចចាអារ៉ាមដែលថា រូបលោកបានប្រើពាក្យសម្តីធ្ងន់ៗរិះគន់លើប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុង ជំនួបពិភាក្សាឯកជនរវាងលោកទាំងពីរ ហើយថែមទាំងធ្លាប់បានពិចារណាលាឈប់ពីមុខតំណែងថែមទៀតផង កាលពីប៉ុន្មានខែមុន៕
៦៖ ទីក្រុងបាកដាតបានប្រកាសថា កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់បានវាយដណ្ដើមយកទីក្រុង Hawija និងតំបន់ក្បែរខាងពីពួក ISIS មកវិញហើយ បន្ទាប់ពីបានបើកប្រតិបត្តិការ យោធាកាលពីថ្ងៃទី២១ ខែកញ្ញាមក៕
https://s3.reutersmedia.net/resources/r/?m=02&d=20171005&t=2&i=1204227396&r=LYNXMPED94095&w=1280