(កង់បេរ៉ា)៖ ក្រុមអ្នកវិទ្យាសាស្ត្រអូស្រ្តាលី បានរកឃើញខ្មោចប៉ាល់មួយគ្រឿង នាសម័យសង្រ្គាមលោកលើកទី០២ នៅឯតំបន់ឆ្នេរនៃដែនភាគខាងជើងប្រទេស ហើយដែលនេះអាចនឹងក្លាយជាការ បកស្រាយអាថ៌កំបាំង នៃកាប៉ាល់ដ៏ចំណាស់មួយរបស់អូស្ត្រាលី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០១៧។
យោងតាមក្រុមអ្នកវិទ្យាសាស្រ្តមកពីវិទ្យាស្ថាន The Commonwealth Scientific and Industrial Research Organisation (CSIRO) ខ្មោចប៉ាល់ឈ្មោះ SS Macumba ដែលបានលិចចូលទៅក្នុងសមុទ្រ អស់រយៈពេល ៧៤ឆ្នាំមកនេះ ត្រូវបានគេរកឃើញកាលពីព្រឹកថ្ងៃពុធ តាមរយៈការប្រើប្រាស់ឧបករណ៍ចាប់រលកសំឡេង (multibeam sonar systems)។ ក្រុមអ្នកវិទ្យាសាស្ត្រទាំងនេះក៏បានឱ្យដឹងទៀតដែរថា ខ្មោចកប៉ាល់នេះស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ហើយរបកគំហើញនេះទៀតសោត គឺមានសារៈសំខាន់ក្នុងទម្លាយអាថ៌កំបាំង នៃកប៉ាល់ ដ៏ចំណាស់មួយនេះ។
គួររំលឹកថា កប៉ាល់ SS Macumba បានទទួលរងការវាយប្រហារពីយន្ដហោះចម្បាំងជប៉ុន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៦ នៅពេលដឹកសម្ភារៈផ្គត់ផ្គង់ពីទីក្រុង Brisbane ទៅកាន់ទីក្រុង Darwin ដោយបណ្ដាលឱ្យមនុស្ស ០៣នាក់ បាត់បង់ជីវិត។ ក្រុមអ្នកជំនាញ ក៏នឹងរកវិធីដើម្បីស្រង់ខ្មោនាវានោះ មកលើគោកដើម្បីសិក្សាផងដែរ៕