(អេស្ប៉ាញ)៖ មេដឹកនាំតំបន់ កាតាឡាន (Catalonia) អាចនឹងប្រកាសឯករាជ្យផ្ដាច់ខ្លួនពីប្រទេសអេស្ប៉ាញ នៅថ្ងៃចន្ទសប្តាហ៍ក្រោយនេះ, នេះបើយោងតាមប្រភពព័ត៌មានពីរដ្ឋាភិបាលនៅក្នុងតំបន់ បានប្រាប់សារព័ត៌មាន AFP ចុះផ្សាយនៅយប់ថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០១៧នេះ ខណៈវិបត្តិមួយ បាននឹងកំពុងកើនឡើង រវាងរដ្ឋាភិបាលទីក្រុង Madrid និងក្រុមមេដឹកនាំពួកផ្តាច់ខ្លួន ស្តីពីការបោះឆ្នោតប្រជាមតិ ទាមទារឯករាជ្យដោយខុសច្បាប់។
ក្រុមមេដឹកនាំពួកផ្តាច់ខ្លួន នៅក្នុងតំបន់ កាតាឡាន បានស្នើឲ្យមានសម័យប្រជុំសភា នៅថ្ងៃចន្ទ ដើម្បីវិភាគអំពីលទ្ធផលនៃការធ្វើប្រជាមតិ ហើយយោងតាមរបៀប វារៈនៃសម័យប្រជុំដែលបានសម្រេចនោះ ឯករាជ្យអាចនឹងត្រូវបានប្រកាសឡើង, នេះបើតាមការស្រង់សម្តីពីប្រភពមួយដែលសុំមិនបញ្ចេញឈ្មោះ។
សូមជំរាបថា កាលពីថ្ងៃប៉ុន្មានថ្ងៃមុន រដ្ឋមន្រ្តីយុត្តិធម៌អេស៉្បាញ បានបញ្ជាក់ឡើងវិញថា ទីក្រុង Madrid នឹងធ្វើអ្វីៗគ្រប់បែបយ៉ាង នៅក្រោមប្រព័ន្ធច្បាប់ដែលមានស្រាប់ ដើម្បីរារាំងការប្រកាសឯករាជ្យនៃតំបន់កាតាឡាន (Catalonia) ព្រមទាំងព្រមានថា ការរឹងទទឹងចង់ទាមទារឯករាជ្យភាពនេះ គឺជាការរំលោភបំពានលើមាត្រា១៥៥ នៃរដ្ឋធម្មនុញ្ញជាតិ ដែលអាចនឹងបង្ខំឲ្យរដ្ឋាភិបាលចូលធ្វើ អន្តរាគមន៍គ្រប់គ្រងតំបន់ស្វយ័តកាតាឡាន៕
{IfMobile}
{ElseMobile}
{EndIfMobile}