(កាប៊ុល)៖ ក្រុមសកម្មប្រយុទ្ធរហូតដល់ ៨១នាក់ បានបាត់បង់ជីវិត និង ១៩នាក់ផ្សេងទៀត បានរងរបួស នៅអំឡុងប្រតិបត្តិការយោធាដ៏កក្រើក ទូទាំងប្រទេសអាហ្វាហ្គានីស្ថាន ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោង ចុងក្រោយនេះប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០១៧។
ក្រសួងការពារជាតិអាហ្វហ្គានីស្ថាន បានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា កងកម្លាំងសន្តិសុខ និងការពារជាតិ ANDSF បានបើកប្រតិបត្តិការយោធា នៅក្នុងខេត្តនានា ដែលមានវត្តមានក្រុមឧទ្ទាម ហើយជាលទ្ធផលបានផ្តាច់ជីវិតពួកសកម្មប្រយុទ្ធចំនួន ៨១នាក់ និងបង្កឲ្យរបួស ១៩នាក់ រួមទាំងចាប់ខ្លួនបាន ០៤នាក់ ក្នុងអំឡុងពេល ២៤ម៉ោងប៉ុណ្ណោះ។
សេចក្តីថ្លែងការណ៍ខាងលើ មិនបានបញ្ជាក់ថា ខាងកងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន មានអ្នកទទួលរងរបួស ឬក៏បាត់បង់ជីវិតដែរ ឬយ៉ាងណានោះឡើយ ខណៈក្រុមតាលីបង់ និង ISIS ជាពួកឧទ្ទាមដែលតែងតែបានធ្វើទុក្ខបុកម្នេញ ប្រទេសអាស៊ីខាងត្បូងនេះវិញនោះ ក៏មិនបានចេញមុខធ្វើការអត្ថាធិប្បាយអ្វី ជុំវិញការអះអាងរបស់យោធាអាហ្វហ្គានីស្ថាននេះដែរ៕
https://s.yimg.com/uu/api/res/1.2/y1yHf.m1CgogjOSi2lZlRw--~B/aD0yMzIyO3c9MzUwMDtzbT0xO2FwcGlkPXl0YWNoeW9u/http://media.zenfs.com/en_us/News/Reuters/2017-08-21T015115Z_1610453574_RC150F21EC70_RTRMADP_3_USA-TRUMP-AFGHANISTAN.JPG