(បរទេស)៖ នៅថ្ងៃអង្គារ ទី០៣ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកយ៉ាងក្តៅគគុក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ សហព័ន្ធ FBI អះអាងថា ជនបង្កការបាញ់រះស្លាប់មនុស្ស ៥៩នាក់ និងរបួស ៥២៧នាក់នៅ Las Vegas មិនជាប់ពាក់ព័ន្ធ ISIS នោះទេ!
២៖ លោក ដូណាល់ ត្រាំ ពន្យារពេលទៅ Las Vegas ដោយសារជាប់ទទួលស្វាគមន៍ ដំណើរមកដល់ នៃនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ក្នុងរដ្ឋធានីវ៉ាស៊ីនតោន!
៣៖ ខណៈអឺរ៉ុបចេញមុខរិះគន់ ការបង្ក្រាបយ៉ាងព្រៃផ្សៃ លើក្រុមទាមទារឯករាជ្យ Catalonia រុស្ស៊ីបែរជាប្រកាស គាំទ្រចំណាត់របស់អាជ្ញាធរអេស្ប៉ាញទៅវិញ!
៤៖ ឆ្លើយតបនឹងទណ្ឌកម្មពី UN ចិនចាប់ផ្តើមបណ្តេញពលករកូរ៉េខាងជើង ត្រឡប់ទៅស្រុកកំណើតវិញ!
៥៖ ទីបំផុតប្រធានក្រុមស្វែងរក MH370 បង្ហាញការសោកស្តាយ ដែលមិនបានរកឃើញតំរុយអ្វីសោះ ហើយបានត្រឹមតែចូលរួមរំលែកទុក្ខ!
៦៖ ប្រទេសរុស្ស៊ី ជួយតបណ្តាញអ៊ីនធើណែត ឲ្យកូរ៉េខាងជើងប្រើប្រាស់ ដែលនាំឲ្យអ្នកជំនាញ បង្ហាញការព្រួយបារម្ភខ្លាំង!
៧៖ យានរុករកថ្មី ExoMars-2020 ទៅភពអង្គារ នឹងត្រូវបាញ់បង្ហោះដោយរុស្ស៊ី នៅឆ្នាំ២០២០!