(បរទេស)៖ នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០១៧ ដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍​អន្តរជាតិ​សំខាន់ៗ ជាច្រើនបាន​កើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​​នយោ​បាយ និងស្ថានការណ៍​ទូទាំងសកលលោក​យ៉ាងក្តៅគគុក​ ដ៏គួរឲ្យចាប់អារម្មណ៍​ជាច្រើន។ ដូច្នេះបើ​ចង់​ដឹងថា តើព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​​ថ្ងៃនេះ​មាន​អ្វី​ខ្លះ​​នោះ​ សូមទស្សនា​​​ដូច​​ខាង​ក្រោម៖

១៖ បាញ់ប្រហារយ៉ាងសាហាវព្រៃផ្សៃនៅទីក្រុង Las Vegas អាមេរិក ស្លាប់មនុស្សជាង ៥០នាក់ និងរបួសជាង ២០០នាក់!

២៖ កូរ៉េខាងជើងព្រមានធ្ងន់ៗជាថ្មីថា ដូណាល់ ត្រាំ កំពុងរុញអាមេរិក ចូលក្នុងសមុទ្រភ្លើង ដោយសារតែទង្វើខ្លួនឯង!

៣៖ នាវាដឹកអាវុធគ្រាប់រ៉ុកក្កែតជាង ៣ម៉ឺនគ្រាប់ របស់កូរ៉េខាងជើង ត្រូវបានចាប់ឃាត់ទុក នៅប្រទេសអេហ្ស៊ីប ដោយឃើញមាន​ដោតទង់ជាតិកម្ពុជា!

៤៖ នាយករដ្ឋមន្ត្រី​អេស្ប៉ាញប្រកាសក្តែងៗថា គ្មានទេការបោះឆ្នោត​ទាមទារឯករាជ្យ នៅតំបន់ Catalania!

៥៖ ស្ត្រីជនជាតិវៀតណាម និងឥណ្ឌូណេស៊ី ប្រកែកថាមិនបានធ្វើឃាត លោក គីម ជុងណាំ នោះទេ ចំពោះមុខតុលាការម៉ាឡេស៊ី!

៦៖ លោក ដូណាល់ ត្រាំ ប្រាប់រដ្ឋមន្ត្រីការបរទេសខ្លួន ឲ្យឈប់ចំណាយពេលឥតប្រយោជន៍ ជាមួយកូរ៉េខាងជើងទៀត!

៧៖ ការបង្ក្រាបបាតុកម្មដ៏សាហាវព្រៃផ្សៃ ដោយកងកម្លាំងប៉ូលិសអេស្ប៉ាញ បង្ករបួសមនុស្ស ៨៤៤នាក់ ខណៈរដ្ឋាភិបាលម៉ាឌ្រីត ចេញមុខការពារចំណាត់ការនេះ!