(បរទេស)៖ នៅថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទទួលជួបរដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅឯទីក្រុងប៉េកាំង។
២៖ ទិដ្ឋភាពថ្ងៃចុងក្រោយនៃពិធីបុណ្យសាសនាហិណ្ឌូមានឈ្មោះថា «Durga Puji» របស់ឥណ្ឌា នៅឯទីក្រុង Kolkata រដ្ឋ Bengal ខាងលិច។
៣៖ បឹង Dianchi របស់ប្រទេសចិន ដែលស្ថិតក្នុងក្រុង Kunming នៃខេត្ត Yunna ត្រូវបានបើកឲ្យប្រជាពលរដ្ឋ ធ្វើការនេសាទដោយសេរី សម្រាប់ឆ្នាំ២០១៧នេះ។
៤៖ ពិធីរំលឹកគុណ ដើម្បីសម្តែងការគោរព និងក្រាលបាច់ផ្កា ចំពោះបុព្វបុរសជាតិ ត្រូវបានធ្វើឡើងនៅទីលាន Tian'anmen Square ក្នុងរដ្ឋធានីប៉េកាំង នាថ្ងៃបុណ្យ Martyrs' Day (បុណ្យទុក្ករបុគ្គល) លើទី០៤ របស់ប្រទេសចិន។
៥៖ មនុស្សកើនដល់ចំនួន១៤៤,០០០នាក់ ភៀសខ្លួនចេញពីភ្នំភ្លើង Agun មានកម្ពស់ជាងបីពាន់ម៉ែត្រ ដែលអាចនឹងផ្ទុះឡើង នាពេលឆាប់ៗខាងមុខ នៅលើកោះទេសចរណ៍ដ៏ល្បីល្បាញ «បាលី (Bali)» នៃប្រទេសឥណ្ឌូណេស៊ី។
៦៖ ចំនួនមនុស្សស្លាប់ ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់៧.១រ៉ិចទ័រ កាលពីដើមសប្តាហ៍មុន នៅម៉ិចស៊ីកូ កើនដល់៣៥៥នាក់។
៧៖ រដ្ឋមន្រ្តីសុខាភិបាលអាមេរិក លោក Tom Price សម្រេចលាឈប់ពីមុខតំណែង បន្ទាប់ពីរងការរិះគន់ធ្ងន់ៗ ពីសាធារណជន ជុំវិញការធ្វើដំណើរដោយយន្តហោះឯកជន ដែលមានតម្លៃថ្លៃយ៉ាងញឹកញាប់៕