(ប៉េកាំង)៖ គ្រោះធម្មជាតិរញ្ជួយផែនដីកម្រិតបង្គួរ ៥.៤រ៉ិចទ័រ បានវាយប្រហារស្រុក គីងឈួន (Qingchuan) នៃខេត្តស៊ីឈួន (Sichuan) ភាគនិរតីប្រទេសចិន នៅរសៀលថ្ងៃសៅរ៍នេះតែម្តង។ នេះបើតាមការព្យាករណ៍ពីទីភ្នាក់ងារបណ្តាញតាមដានគ្រោះរញ្ជួយដីចិន (CENC) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០១៧។
គ្រោះរញ្ជួយដីនៅស្រុក គីងឈួន ខាងលើនេះមានរំញ័រចេញពីក្នុងជម្រៅដី ១៣គីឡូម៉ែត្រ ខណៈភ្លាមៗបែបនេះ ចំនួននៃការខូចខាតទ្រព្យសម្បត្តិ និងមនុស្សរងគ្រោះថ្នាក់នោះ មិនទាន់មានសេចក្តីរាយការណ៍បញ្ជាក់នោះឡើយ។ ស្រុក គីងឈួន ធ្លាប់រងគ្រោះរញ្ជួយដីកម្រិតធ្ងន់បំផុតម្តង រហូតដល់ទៅ ៨.០រ៉ិចទ័រ កាលពីឆ្នាំខែឧសភា ឆ្នាំ២០០៨ សម្លាប់មនុស្សជាង ៦៩,០០០នាក់ឯណោះ៕