(បរទេស)៖ នៅថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ពិធីរៀបអាពាហ៍ពិពាហ៍ជាក្រុមប្រព្រឹត្តទៅ នៅក្នុងទីក្រុង Tianjin ភាគខាងជើង ប្រទេសចិន ដោយមានការចូលរួមពីគូស្នេហ៍ចំនួន៥០គូ។
២៖ ចិនបាញ់បង្ហោះផ្កាយរណប Yaogan-30 ចំនួន០៣គ្រឿង ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត Long March-2C ចេញពីមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Xichang ក្នុងក្រុង Xichang នៃខេត្ត Sichuan ភាគនិរតីប្រទេសចិន។
៣៖ អគ្គលេខាធិការ UN ចេញសេចក្តីថ្លែងការណ៍ អំពីស្ថានភាពរំលោភសិទ្ធិមនុស្ស ដ៏អាក្រក់នៅរដ្ឋរ៉ាឃីន នៃប្រទេសមីយ៉ាន់ម៉ា។
៤៖ ប្រទេសចិន ដាក់ឲ្យដំណើរយន្តហោះចម្បាំងជំនាន់ថ្មី J-20 ដែលមានសមត្ថភាពបំបាំងកាយ ដែលដូចនឹងទៅ F-22 របស់អាមេរិក។
៥៖ គ្រោងឆ្អឹងត្រីបាឡែន អាយុកាល ៣៧លានឆ្នាំ ត្រូវបានដាក់បង្ហាញ នៅក្នុងប្រទេសអេហ្ស៊ីប។
៦៖ មានសេចក្តីរាយការណ៍ព័ត៌មានថា អតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ កំពុងព្យាយាមសុំសិទ្ធិជ្រកកោណ នៅចក្រភពអង់គ្លេស ខណៈកំពុងស្ថិតនៅទីក្រុងឡុងដ៍ ។
៧៖ កូរ៉េខាងជើងចេញផ្សាយរូបភាពផ្សេងៗ បង្ហាញពីភាពសាហាវព្រៃផ្សៃរបស់ទាហានអាមេរិក កាលពីសម័យសង្គ្រាមកូរ៉េ៕