(អេហ្ស៊ីប)៖ ហ្វូស៊ីលត្រីបាឡែនអាយុកាល ៣៧លានឆ្នាំ ត្រូវបានគេដាក់តាំងបង្ហាញដល់ភ្ញៀវទេសចរនៅក្នុងសប្ដាហ៍នេះ នៅឯតំបន់បុរាណវិទ្យា វ៉ាឌី អាល់ ហ៊ីតាន (Wadi Al-Hitan) ឬជ្រលងនៃត្រីបាឡែន ដែលស្ថិតនៅក្នុងតំបន់រដ្ឋបាល ហ្វាយួម (Fayoum) ប្រទេសអេហ្ស៊ីប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
Wadi Al-Hitan គឺជាតំបន់បុរាណវិទ្យាមួយរបស់អេហ្ស៊ីប ដែលត្រូវបានបញ្ចូលជាតំបន់អភិរក្ស នៃបញ្ជីតំបន់បេតិកភណ្ឌពិភពលោក របស់អង្គការ UNESCO កាលពីឆ្នាំ១៩៨០ ហើយបើតាមក្រុមអ្នកបុរាណវិទ្យា តំបន់នេះក៏ធ្លាប់ជាផ្នែកមួយនៃសមុទ្រ Tethys Sea ផងដែរកាលពី ៥០លានឆ្នាំមុន មុននឹងវាប្រែក្លាយជាដីគោក។
គួរបញ្ជាក់ថា គ្រោងឆ្អឹងត្រីបាឡែនប្រភេទនេះដំបូងបំផុត ត្រូវបានគេរកឃើញតាំងតែពីឆ្នាំ១៩០២ មកម្ល៉េះ។ ចង់ដឹងថាវាមានទំធំ និងគួរឲ្យចាប់អារម្មណ៍យ៉ាងខ្លះនោះ សូមទស្សនាកម្រងរូបភាពគ្រោងឆ្អឹងត្រីបាឡែននេះ ដូចខាងក្រោម៖