(ប៉េកាំង)៖ យន្តហោះចម្បាំងជំនាន់ថ្មី ដែលមានសមត្ថភាពបំបាំងកាយពីប្រព័ន្ធរ៉ាដា និងជាស្នាដៃផលិតដោយប្រទេសចិនផ្ទាល់នោះ ទីបំផុតត្រូវបានអនុញ្ញាតឲ្យធ្វើប្រតិបត្តិការជាផ្លូវការ នៅក្នុងវិស័យយោធារបស់មហាយក្សនៅអាស៊ីមួយនេះហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា J-20 គឺជាឈ្មោះយន្តហោះចម្បាំងរយៈចម្ងាយមធ្យម និងឆ្ងាយ ជំនាន់ទី០៤ របស់ប្រទេសចិន ដែលត្រូវអ្នកជំនាញប៉ាន់ប្រមាណថា មានសមត្ថភាពប្រហាក់ប្រហែលនឹងយន្តហោះចម្បាំងធុន F-22 របស់សហរដ្ឋអាមេរិក ដែលអាចគេចចេញពីប្រព័ន្ធរ៉ាដាបាន។
យន្តហោះចម្បាំង J-20 ចិន ដែលធ្វើការហោះហើរសាកល្បងជាលើកដំបូងកាលពីឆ្នាំ២០១១ ត្រូវបានបង្ហាញខ្លួនជាសាធារណៈ នៅឯពិរពណ៍អាកាសចរណ៍ចិនលើកទី១១ នៅក្រុង ជូហៃ (Zhuhai) ខេត្ត ក្វាងទុង (Guangdong) កាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕