(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួម​មាន​ទាំង​ព្រឹត្តិការ​ណ៍​នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ​ព្រឹត្តិ​ការណ៍​រូបភាពប្រ​ចាំ​ថ្ងៃ​នេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ កងអង្គរក្សមេដឹកនាំហ្វីលីពីន (PSG) បានបញ្ជាក់ឲ្យដឹងថា មន្រ្តី PSG ម្នាក់បាន​បាត់​​បង់​​ជីវិត ក្រោយមានហេតុការណ៍បាញ់ប្រហារមួយ នៅក្នុងសួនច្បារក្បែរបរិវេណនៃវិមាន ប្រធានាធិបតីហ្វីលីពីន កាលពីព្រឹក​ថ្ងៃ​អង្គារ​នេះ​៕

២៖ សារព័ត៌មាន The Daily Post បានរាយការណ៍ថាមិនដល់ពីរសប្ដាហ៍ផង​បន្ទាប់ពីក្រុមប្រតិបត្តិការ នៃគណៈកម្មការ​គយនីហ្សេរីយ៉ា បានកម្ចាត់ក្រុម​មួយ​ដែលបានលួចនាំ​ចូលអាវុធ​ជាង ១,០០០ដើម ទៅក្នុងប្រទេស​នីហ្សេរីយ៉ាហើយនិងកុងតឺន័រ​មួយផ្សេងទៀតដែលមានផ្ទុកកាំភ្លើង​ពីប្រទេសតួកគី ក៏ត្រូវបាន​ចាប់ឃាត់ទុកផងដែរ៕

៣៖ ប្រមុខការទូតវេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បានប្រៀបប្រដូចពាក្យសម្តីរបស់ប្រ​ធា​នា​ធិបតី​អា​មេ​រិក លោក ដូណាល់ ត្រាំ នៅឯមហាសន្និបាត អង្គការសហប្រជាជាតិ​ក្នុងទីក្រុងញូយ៉ក កាលពី​សប្តាហ៍មុន​នោះថា ជាការប្រកាសសង្រ្គាមសុទ្ធសាធ​ជាមួយប្រទេសរបស់លោក ហើយលោក Arreaza បានសន្យាថានឹងចាត់វិធាន តបតទៅវិញ៕

៤៖ មកទល់ពេលនេះ ចំនួនមនុស្សកើនដល់ជាង ៥៧,០០០នាក់ បានភៀសខ្លួន​ចេញពីលំនៅឋាន​របស់ពួកគេ ខណៈដែល​​​ភ្នំភ្លើងមួយ​កន្លែង នៅលើកោះ​ទេសចរណ៍​បាលី (Bali) របស់ប្រទេស​ឥណ្ឌូណេស៊ី ទំនងជានឹង​អាចផ្ទុះឡើង​នាពេលឆាប់ៗ​​ខាង​មុខ​៕

៥៖ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ នឹងជួបពិភាក្សា​ការងារជាមួយ​នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់ អូចា (Prayut Chan-o-cha) នៅឯសេតវិមាន​នៅថ្ងៃទី០៣ ខែតុលា​ខាងមុខនេះ៕

៦៖ ក្នុងអំឡុងពេល​នៃការហោះ Flyby លើកទី០៨ ជុំវិញ​ភពព្រហស្បតិ៍ (Jupiter) យានអវកាស Juno របស់​អង្គការ NASA បាន​ផ្តិត​យក​​រូបភាព​ស្អាតៗប្លែកភ្នែកបន្ថែមទៀត នៃបរិយាកាសពោពេញ​ដោយព្យុះពពក​កួចខ្មួលខ្មាញ់ របស់ភពឧស្ម័ន​​យក្ស​មួយ​នេះ​៕

៧៖ កងទ័ពអ៊ីរ៉ាក់​បានធ្វើដំណើរ​ទៅដល់ប្រទេស​តួកគីហើយ ដើម្បីចូល​រួមសមយុទ្ធ​យោធារួមគ្នា​ នៅតំបន់ព្រំដែនតួកគី-​អ៊ីរ៉ាក់ បន្ទាប់ពីប្រទេស​ទាំងពីរបាន ព្រមានរដ្ឋាភិបាល​ឃើដដែល បានរៀបចំ​ការបោះឆ្នោត​ប្រជាមតិ​ប្រកាស​ឯករាជ្យ កាលពីថ្ងៃចន្ទ ខណៈលទ្ធផលនឹង​ត្រូវនៅ ៧២ម៉ោង បន្ទាប់​បើគ្មាន​ការប្រែប្រួល៕