(នីហ្សេរីយ៉ា)៖ សារព័ត៌មាន The Daily Post បានរាយការណ៍ថា មិនដល់ពីរសប្ដាហ៍ផងបន្ទាប់ពីក្រុមប្រតិបត្តិការ នៃគណៈកម្មការគយនីហ្សេរីយ៉ា បានកម្ចាត់ក្រុមមួយដែលបានលួចនាំចូលអាវុធជាង ១,០០០ដើម ទៅក្នុងប្រទេសនីហ្សេរីយ៉ា ហើយនិងកុងតឺន័រមួយផ្សេងទៀត ដែលមានផ្ទុកកាំភ្លើងពីប្រទេសតួកគី ក៏ត្រូវបានចាប់ឃាត់ទុកផងដែរ។
ប៉ូលីសគយបាននិយាយថា កាំភ្លើងទាំងនោះគេរកឃើញនៅក្នុងកុងតឺន័រដែលមានលេខ CMAU189817/8។ នេះបើរយោងតាមរបាយការណ៍មួយ ដែលបានចេញផ្សាយដោយសារព័ត៌មាន The Daily Post កាលពីពេលថ្មីៗនេះ និងត្រូវបានដកស្រង់ នៅល្ងាចថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
សេចក្តីថ្លែងការណ៍មួយ ដែលបានដកស្រង់សម្តីលោកវរសេនីយ៍ឯក ហាមីឌ អាលី (Hammed Ali) បានរៀបរាប់ពីរបៀបនៃការបែងចែកកុងតឺន័រ ហើយបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង។
វាត្រូវបានផ្ទេរទៅអង្គភាពអនុវត្តច្បាប់ ដែលមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់។ អ្នកនាំចូលទំនិញដ៏គ្រោះថ្នាក់នេះគឺ លោក Great James Oil របស់ក្រុម Gas Ltd ខណៈដែលនាវានោះគឺ ឈ្មោះ MV Arkas Africa ដែលជារបស់ក្រុមហ៊ុន Hull Blyth ។
ការរកឃើញនេះបាននាំឱ្យមានកាំភ្លើងសរុបចំនួន ២,៦៧១ដើម ត្រូវបានរឹបអូសក្នុងរយៈពេល ៨ ខែចុងក្រោយនៃឆ្នាំនេះ។ សេចក្តីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា ការចាប់តាំងពីកុងតឺន័រនេះ ជារបស់អ្នកដែលនាំចូលដដែល ដែលមានកាំភ្លើងចំនួន ១,១០០ ដើម ហេតុដូចនេះហើយទើបការស៊ើបអង្កេត កំពុងបន្តនឹងត្រូវបានបន្ថែមដើម្បីស្វែងរកអោយអស់ នូវអ្វីដែលមានទំនាក់ទំនងដោយផ្ទាល់ ឬពីចម្ងាយជាមួយនឹងអ្នកដែលនាំចូលដ៏គ្រោះថ្នាក់ទាំងនេះ។
នៅក្នុងឆ្នាំ២០១៤ ក្រុមហ៊ុនអាកាសចរណ៍តួកគី បានទាក់ទាញការយកចិត្តទុកដាក់ បន្ទាប់ពីការថតសំឡេងលើការចោទប្រកាន់ថា ជាការសន្ទនាតាមទូរស័ព្ទរវាងមន្រ្តីជាន់ខ្ពស់អាកាសចរណ៍តួកគី (THY) និងទីប្រឹក្សាម្នាក់របស់នាយករដ្ឋមន្រ្តី លោក Recep Tayyip Erdoğan។ សម្ភារៈជាច្រើនកំពុងធ្វើដំណើរទៅនីហ្សេរីយ៉ាឥឡូវនេះ។ តើវានឹងសំលាប់ប្រជាជនម៉ូស្លីម ឬពួកគ្រីស្ទាន?
«ខ្ញុំកំពុងធ្វើបាបនៅពេលនេះ អ្នកគួរតែដឹង»។ នេះជាសំឡេងរបស់មន្រ្តីជាន់ខ្ពស់អាកាសចរណ៍តួកគី (THY) ។ សំឡេងដែលជាទីប្រឹក្សារបស់ លោក Erdogan និយាយថា លោកនឹងទាក់ទងជាមួយ លោក Hakan Fidan អនុរដ្ឋលេខាធិការអង្គការជាតិស៊ើបអង្កេត (MİT) ។ ក្រុមហ៊ុនអាកាសចរណ៍តួកគីបានបដិសេធ ក្នុងការដឹកជញ្ជូននូវអាវុធ និងសម្ភារៈយោធាទៅកាន់ប្រទេសនីហ្សេរីយ៉ា៕