គ្រោះរញ្ជួយផែនដីកម្រិតធ្ងន់ ៦.៤រ៉ិចទ័រ វាយប្រហារដែនដីកោះហ្វីជី នៅមហាសមុទ្រប៉ាស៊ីហ្វិក!
26-09-2017 12:42
(ហ្វីជី)៖ ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឱ្យដឹងថា គ្រោះធម្មជាតិរញ្ជួយដីកំរិត ធ្ងន់គួរសម ៦.៤រ៉ិចទ័រ បានវាយប្រហារមកលើតំបន់ភាគខាងត្បូង នៃប្រទេសដីកោះ ហ្វីជី (Fiji)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន People Daily នៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០១៧។
ភ្លាមៗបែបនេះ ពុំទាន់មានសេចក្ដីរាយការណ៍ពីជងរងគ្រោះ ឬការខូចខាត និងអាចមានសញ្ញាប្រកាសអាសន្ន ពីរលកយក្សស៊ូណាមិនោះឡើយ។ សូមជំរាបថា ហ្វីជីជាដែនដីកោះដ៏ស្រស់ស្អាត នៃភាគខាងលិចមហាសាគរប៉ាស៊ីហ្វិក ដែលស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង ងាយនឹងរងគ្រោះធម្មជាតិរញ្ជួយដីណាស់៕