(បរទេស)៖ នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ លោក បារ៉ាក់ អូបាម៉ា ធ្លាប់ព្រមានចំពោះមុខ នាយកប្រតិបត្តិ Facebook ពាក់ព័ន្ធនឹងព័ត៌មានក្លែងក្លាយ ដែលបង្ហោះដោយសេរី!
២៖ អង្គការ HRW អះអាងថា កងកម្លាំងចំរុះអាមេរិក ផ្តាច់ជីវិតជនស៊ីវិល៨៤នាក់ ក្នុងនោះ ៣០នាក់ជាកុមារ នៅក្នុងប្រតិបត្តិការកម្ចាត់ ISIS លើទឹកដីស៊ីរី!
៣៖ ប្រទេសកូរ៉េខាងជើង អំពាវនាវឲ្យប្រទេសមួយចំនួន បង្កើតក្រុមចំរុះប្រឆាំងនឹងអាមេរិក នៅក្នុងលិខិតថ្កោលទោសមួយចំពោះ ដូណាល់ ត្រាំ!
៤៖ ប្រជាជនកូរ៉េខាងជើង ជាង១សែននាក់ ប្រមូលផ្តុំគ្នាកណ្តាលទីក្រុងព្យុងយ៉ាង ដើម្បីសម្តែងការប្រឆាំងទ្រង់ទ្រាយធំ ចំពោះសហរដ្ឋអាមេរិក!
៥៖ លោកស្រី Merkel ឈ្នះឆ្នោតនាអាណត្តិទី៤ ក្នុងសំឡេងគាំទ្រ ៣២.៩ភាគរយ ជាលទ្ធផលទាបបំផុតមិនធ្លាប់មាន!
៦៖ ស្ថិតក្នុងគោលដៅបង្កើតប្រទេសខ្លួនឯងមួយ ទីបំផុតក្រុមឃើដ ចាប់ផ្តើមបោះឆ្នោតប្រជាមតិ ដែលមានតែអ៊ីស្រាអែលមួយគត់គាំទ្រ!
៧៖ កូរ៉េខាងត្បូង គ្រោងផលិតនាវាមុជទឹក-នុយក្លេអ៊ែរ ដោយផ្ទាល់ដៃ និងត្រៀមទិញផ្កាយរណបបន្ថែម ដើម្បីអង្កេតសកម្មភាពកូរ៉េខាងជើង!