(បរទេស)៖ នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ យោធាចិននិងប៉ាគីស្ថាន ធ្វើសមយុទ្ធផ្លូវអាកាសរួមគ្នាមានឈ្មោះថា «Shaheen VI»។
២៖ មនុស្សម្នាជាច្រើននាក់ នាំគ្នាព្យាយាមជួយត្រីឆ្លាមម៉្យាង ដែលរសាត់មកនៅលើឆ្នេរសមុទ្រទៅណាពុំរួច ក្នុងទីក្រុង Palu ភាគកណ្តាលប្រទេសឥណ្ឌូណេស៊ី។
៣៖ ចិន-រុស្ស៊ី បន្តធ្វើសមយុទ្ធយោធាផ្លូវទឹករួមមានឈ្មោះថា «Joint-Sea 2017» ក្នុងដំណាក់កាលទី០២ នៅសមុទ្រជប៉ុន និងសមុទ្រ Okhotsk មិនឆ្ងាយប៉ុន្មានពីព្រំដែនរុស្ស៊ី-កូរ៉េខាងជើង។
៤៖ ហេតុការណ៍គ្រោះថ្នាក់រថយន្តក្រុងដឹកអ្នកដំណើរ នៅទីក្រុងហុងកុង នៃប្រទេសចិន ផ្តាច់ជីវិតមនុស្ស០៣នាក់ និងបណ្តាលឲ្យរបួស២៧នាក់។
៥៖ ឥណ្ឌា ត្រៀមប្រារព្ធពិធីបុណ្យ Durga Puja ជាបុណ្យសាសនាហិណ្ឌូដ៏ធំសម្បើមមួយ ទាក់ទិននឹងការគោរពបូជាព្រះជាម្ចាស់មានព្រះនាម «Durga» ដែលតំណាងឲ្យរិទ្ធិអំណាចនិងជ័យជម្នះនៃអំពើល្អ លើអំពើអាក្រក់ នៅក្នុងទេវកថាហិណ្ឌូ។
៦៖ ចំនួនមនុស្សបាត់បង់ជីវិត ដោយសារការវាយប្រហារ នៃគ្រោះរញ្ជួយផែនដីកម្រិត៧.១រ៉ិចទ័រ នៅភាគកណ្តាលម៉ិចស៊ីកូ កើនដល់២៩៥នាក់។
៧៖ ការបោះឆ្នោតជ្រើសរើសសមាជិកសភា ប្រព្រឹត្តទៅនៅឯប្រទេសនូវែលសេឡង់៕