(មិចស៊ិក)៖ យោងតាមសារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ប្រទេសម៉ិចស៊ិក បានទទួលរងគ្រោះរញ្ជួយដីជាថ្មីទៀត កំរិត៥.៨រិចទ័រ ស្ថិតនៅភាគខាងត្បូងឈៀងខាងលិចចំងាយប្រមាណ៤៨គីឡូម៉ែត្រ នៃទីក្រុង Paredon នេះបើយោងតាមក្រុមភូមិសាស្រ្តរបស់អាមេរិក (USGS)។
សូមជំរាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់នៅម៉ិចស៊ីកូចំនួនមនុស្សស្លាប់ ក្នុងការវាយប្រហារដោយគ្រោះរញ្ជួយដីកម្រិតធ្ងន់ នាសប្តាហ៍នេះ នៅតំបន់ភាគកណ្តាលប្រទេសម៉ិចស៊ីកូ បានកើនឡើងដល់ ២៩៥នាក់ហើយ ខណៈក្រុមភ្នាក់ងារជួយសង្រ្គោះនៅតែបន្តខិតខំស្វែងរកអ្នក ដែលនៅជាប់ក្រោមគំនរបាក់បែកនៃអគារដួលរលំ។