(បរទេស)៖ នៅថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទិដ្ឋភាពក្រោយគ្រោះរញ្ជួយដីដ៏កក្រើក ដែលផ្តាច់ជីវិតមនុស្សកើនដល់២៨២នាក់ នៅភាគកណ្តាលប្រទេសម៉ិចស៊ីកូ។
២៖ ទូរស័ព្ទដៃម៉ូដែលថ្មីរបស់ក្រុមហ៊ុន Apple គឺ iPhone 8 និង iPhone 8 ចាប់ផ្តើមដាក់លក់ជាផ្លូវការលើទីផ្សារសិង្ហបុរី រួមទាំងបណ្តាប្រទេសជាច្រើនផ្សេងទៀត។
៣៖ នាវាមុជទឹករុស្ស៊ី បាញ់មីស៊ីលចេញពីក្រោមទឹកស្រោចទៅលើមូលដ្ឋាន របស់ក្រុមសកម្មប្រយុទ្ធ Nursra Front នៅខេត្ត Idlib ប្រទេសស៊ីរី។
៤៖ ទិដ្ឋភាពក្រោយពីខ្យល់ព្យុះហឺរីខិន Maria វាយប្រហារសង្រ្គប់លើបណ្តាប្រទេសដីកោះ នៅក្នុងតំបន់ការីបៀន ដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច៣២នាក់ស្លាប់។
៥៖ អ៊ីរ៉ង់ប្រារព្ធពិធីព្យុហយាត្រាយោធា ដើម្បីរំលឹកខួបនៃការពលីជីវិតរបស់ជនរួមជាតិអ៊ីរ៉ង់ កាលពីអំឡុងសម័យសង្រ្គាម០៨ឆ្នាំអ៊ីរ៉ាក់-អ៊ីរ៉ង់ កាលពីទសវត្សរ៍១៩៨០។
៦៖ អាជ្ញាធរឥណ្ឌូណេស៊ី ជម្លៀសប្រជាជនចេញយ៉ាងទាន់ហន់ ពីតំបន់ជុំវិញភ្នំភ្លើង Agung លើកោះបាលី ក្រោយវាឲ្យសញ្ញាមិនស្រួលខ្លាំង។
៧៖ ប្រធានាធិបតីម៉ិចស៊ីកូលោក Enrique Pena Nieto ចុះត្រួតពិនិត្យតំបន់ទទួលរងការវាយប្រហារ ដោយគ្រោះរញ្ជួយផែនដី៕