(ម៉ិចស៊ីកូ)៖ យោងតាមទីភ្នាក់ងារការពារជនស៊ីវិល របស់ប្រទេសមិកស៊ិក បានប្រកាសឲ្យដឹងថា ព័ត៌មានចុងក្រោយ អ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ បន្តកើនឡើងដល់២២៦នាក់ ខណៈមនុស្សរាប់រយនាក់បានរងរបួស និងគ្មានអគ្គិសនីប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានជម្រៅ៣៣គីឡូម៉ែត្រ ក្រោមផ្ទៃសមុទ្រនៅចម្ងាយ១២៣គីឡូម៉ែត្រភាគនិរតី ពីទីក្រុង Pijijiapan នៃរដ្ឋ Chiapas ហើយបើតាមទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្រ្តអាមេរិក (USGS) វាមានកម្រិត៨.១រ៉ិចទ័រ តែលោក Enrique Pena Nieto បានអះអាងថា វាមានកម្រិត៨.២រ៉ិចទ័រ គឺខ្លាំងក្លាជាងគេបង្អស់ប្រចាំប្រវត្តិសាស្រ្ត ម៉ិចស៊ិកូ ក្នុងអំឡុងពេលមួយសតវត្សរ៍កន្លងទៅនេះ ដោយកម្រិតរញ្ជួយរបស់វាធំជាង គ្រោះរញ្ជួយដីកាលពីឆ្នាំ១៩៨៥ ដែលបានឆក់យកជិវិតមនុស្សយ៉ាងតិច៥,០០០នាក់នៅតាមបណ្តា រដ្ឋចំនួន០៤របស់ម៉ិចស៊ីកូទៅទៀត៕