(បរទេស)៖ នៅថ្ងៃសៅរ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ព្យុះទីហ្វុង Doksuri ផ្តាច់ជីវិតប្រជាជនវៀតណាម០៨នាក់ និងបង្ករបួស២៨នាក់ផ្សេងទៀត។
២៖ កងទ័ពអ៊ីរ៉ាក់ ចាប់ផ្តើមបើកប្រតិបត្តិការក្តៅ កម្ទេចក្រុមសកម្មប្រយុទ្ធ ISIS នៅតាមព្រំដែនជាមួយនឹងប្រទេសស៊ីរី។
៣៖ ក្រុមប្រឹក្សាសន្តិសុខនៃអង្គារសហប្រជាជាតិ (UNSC) ចេញសេចក្តីថ្លែងការណ៍រួម ថ្កោលទោសធ្ងន់ៗ ចំពោះការបាញ់ផ្លោងមីស៊ីលរំលងពីប្រទេសជប៉ុន ជាលើកទី០២ កាលពីម្សិលមិញ។
៤៖ យានអវកាស Cassini របស់អង្គការ NASA លែងមានវត្តមាននៅក្នុងចក្រវាឡនេះទៀតហើយ បន្ទាប់ពីវាត្រូវបានកម្ទេចចោលនៅក្នុងភពសៅរ៍ (Saturn) កាលពីថ្ងៃសុក្រសប្តាហ៍នេះ។
៥៖ ប្រធានាធិបតីហ្វីលីពីន ព្រមានប្រើច្បាប់អាជ្ញាសឹក នៅទូទាំងប្រទេស ទប់ទល់នឹងបាតុកម្មដុតរូបត្លុក ដូណាល់ ត្រាំ ក្នុងទីក្រុងម៉ានីល ដែល អាចបង្កអសន្តិសុខរឹតតែខ្លាំង។
៦៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងភរិយា ធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធា Andrews ក្នុងរដ្ឋ Maryland។
៧៖ បន្ទាប់ពីមានករណីបំផ្ទុះគ្រាប់បែកច្នៃ ដោយក្រុមភេរវកម្ម ISIS នៅស្ថានីយ៍រថភ្លើងមួយកន្លែង ក្នុងទីក្រុងឡុងដ៍ ការគម្រាមកំហែងនៃភេរវកម្ម នៅក្នុងចក្រភពអង់គ្លេស ឡើងដល់កម្រិតខ្ពស់បំផុត។