(ប៉េកាំង)៖ ព្យុះទីហ្វុង តាលីម (Talim) បាននិងកំពុងតែនាំយកខ្យល់បក់កន្ត្រាក់ខ្លាំងៗ និងទឹកភ្លៀងធ្លាក់ជោគជាំ ហើយបង្កជារំលកធំៗនៅតាមបណ្តោយឆ្នេរនៃខេត្ត ហ្សេជាំង (Zhejiang) ភាគខាងកើតប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០១៧។
គួរបញ្ជាក់ថា មនុស្សជាង ២០០,០០០នាក់ ត្រូវបានជម្លៀសចេញពីខេត្ត ហ្វ៊ូជាន (Fujian) និង Zhejiang ដើម្បីបង្ការចំពោះការមកដល់នៃព្យុះ Talim ជាព្យុះទីហ្វុងទី ១៨ ប្រចាំឆ្នាំ២០១៧នេះ នៅតំបន់ឆ្នេរភាគខាងអាគ្នេយ៍ប្រទេសចិន និងកំពុងតែបន្តឆ្ពោះទៅកាន់ភាគឦសាន។
គួរបញ្ជាក់ផងដែរថា ព្យុះទីហ្វុងមួយផ្សេងទៀតឈ្មោះ ដុកសួរី (Doksuri ) ក៏កំពុងតែសំដៅមករកខេត្ត ហៃណាន (Haina) ភាគខាងអាគ្នេយ៍ប្រទេសចិនផងដែរ ជាមួយកម្លាំងខ្យល់បក់ ២៥ម៉ែត្រក្នុងមួយវិនាទី ហើយវាក៏កំពុងជះឥទ្ធិពលទៅភាគខាងជើង និងកណ្តាលប្រទេសវៀតណាមថែមទៀត៕