(បាដាដ)៖ មនុស្សយ៉ាងតិច៥០នាក់បានបាត់បង់ជីវិត និងជាង៨០នាក់ទៀតបានរងរបួស នៅក្នុងសកម្មភាពវាយប្រហារដោយកាំភ្លើង និងបំផ្ទុះរថយន្ត នៅក្នុងទីក្រុង Nasiriyah ភាគខាងត្បូង ប្រទេសអ៊ីរ៉ាក់។ នេះបើតាមការឲ្យដឹងពីក្រុមមន្រ្តីសុខាភិបាលអ៊ីរ៉ាក់ ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
នៅក្នុងសកម្មភាពវាយប្រហារលើកទីមួយ ខ្មាន់កាំភ្លើងមួយក្រុម បានសម្រុកចូលទៅក្នុងអាហារដ្ឋានមួយកន្លែង ហើយក៏បានចាប់ផ្តើមធ្វើការបាញ់រះទាំងកម្រោល ត្រូវចំមនុស្សយ៉ាងតិច៥០នាក់នៅទីនោះ។ បន្តិចក្រោយមកជនចំនួន០២នាក់ទៀត ក្នុងនោះមានម្នាក់បើកបររថយន្តបង្កៃគ្រាប់បែក បានបំផ្ទុះខ្លួនពួកគេទាំងពីរ រួមទាំងរថយន្ត នៅឯប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែង ដែលស្ថិតនៅមិនឆ្ងាយពីទីតាំងវាយប្រហារទីមួយឡើយ។
គួរបញ្ជាក់ថា ជុំវិញសកម្មភាពវាយប្រហារខាងលើ ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ជាទង្វើរបស់ពួកខ្លួន៕