(បាងកក)៖ មន្រ្តីប៉ូលិសថៃម្នាក់បានស្លាប់ និង១៨នាក់ផ្សេងបានទទួលរងរបូសធ្ងន់-ស្រាល បន្ទាប់ពីគ្រាប់បង្កៃចំនួន ០៣គ្រាប់ ត្រូវបានគេបំផ្ទុះបន្តបន្ទាប់គ្នេ នៅខេត្តយ៉ាឡា (Yala) ភាគខាងត្បូង ប្រទេសថៃ នាថ្ងៃព្រហស្បតិ៍នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារចិន ស៊ីនហួរ នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៧។
គ្រាប់បែកទីមួយបានផ្ទុះនៅជាប់បង្គោលខ្សែភ្លើងមួយកន្លែង ប៉ុន្តែពុំបានបង្កឲ្យមនុស្សរងគ្រោះឡើយ ហើយហេតុការណ៍នេះក៏ត្រូវបានរាយការណ៍ដល់ប៉ូលិស។ ក្រោយមកក្រុមជំនាញខាងគ្រឿងផ្ទុះ ក៏ត្រូវបានបញ្ជូនឲ្យទៅត្រួតពិនិត្យមើលកន្លែងកើតហេតុ តែពួកគេស្រាប់បានរងរបួសដោយសារ ការផ្ទុះនៃគ្រាប់បែកមួយគ្រាប់ផ្សេងទៀត និងដោយការឈ្លបវាយប្រហារពីក្រុមឧទ្ទាមថែមទៀត ហើយបន្ទាប់មកទៀត គ្រាប់បែកទីបីក៏បានផ្ទុះឡើង។
គួរបញ្ជាក់ថា កម្លាំងប៉ូលិសសរុប ១៩នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាបន្ទាន់ ដោយម្នាក់ក្នុងចំណោមនោះ បានបាត់បង់ជីវិតទៅហើយ៕