(បរទេស)៖ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតមានឡើងដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខដាក់គ្នា រវាងមហាអំណាចធំៗនៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍ជារួមមានភាពក្តៅគគុកខ្លាំងឡើង។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ទីបំផុតក្រុមប្រឹក្សាសន្តិសុខ UN សម្រេចដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងកូរ៉េខាងជើង តបតាមសំណើរបស់អាមេរិក ជុំវិញការបំផ្ទុះក្បាលគ្រាប់នុយក្លេអ៊ែរ កាលពីថ្ងៃទី០៣ ខែកញ្ញា។
២៖ ទីក្រុង Makati ភាគអាគ្នេយ៍រដ្ឋធានីម៉ានីល នៃប្រទេសហ្វីលីពីន កំពុងរងគ្រោះទឹកជំនន់ ដោយសារឥទ្ធិពលព្យុះត្រូពិចកាលពីពេលថ្មីៗនេះ។
៣៖ ដើមឈើធំៗជាច្រើនដើម ដួលរលំនៅក្នុងតំបន់មួយ បន្ទាប់ពីព្យុះ Hurricane Irma ដ៏ខ្លាំងក្លា វាយបោកបក់ឆ្លងកាត់ នៅក្នុងទីក្រុង Miami នៃរដ្ឋផ្លូវរីដា សហរដ្ឋអាមេរិក។
៤៖ ប៉េរូធ្វើតាមម៉ិចស៊ីកូ ដោយសម្រេចបណ្តេញមន្ត្រីទូតកូរ៉េខាងជើងចេញពីប្រទេស ឆ្លើយតបនឹងការបំផ្ទុះនុយក្លេអ៊ែរ។
៥៖ រុស្ស៊ីប្រាប់ទៅអាមេរិកថា ឈប់បំផ្លាញមិត្តភាពរវាងយើងទៀតទៅ ហើយចាប់ផ្ដើមដោះស្រាយបញ្ហាដែលអ្នកបង្កឡើង ក្នុងជំនួបរវាងអនុរដ្ឋមន្រ្តីការបរទេសប្រទេសទាំងពីរ នៅហ្វាំងឡង់។
៦៖ ទីបំផុតបញ្ហាអំពើហិង្សានៅមីយ៉ាន់ម៉ា ត្រូវបញ្ជូនទៅដោះស្រាយនៅចំពោះមុខ UN ហើយ ខណៈជនភៀសខ្លួនរ៉ូហ៊ីងយ៉ា កើនដល់ជាង ៣សែននាក់។
៧៖ តួកគីអះអាងថា កិច្ចព្រមព្រៀង និងការបង់ប្រាក់ទិញប្រព័ន្ធការពារមីស៊ីលរុស្ស៊ី S-400 ត្រូវបានសម្រេចរួចរាល់ រង់ចាំតែថ្ងៃបញ្ជូនមកតែប៉ុណ្ណោះ៕