(ម៉ូស្គូ)៖ ជំនួបរវាងអនុរដ្ឋមន្ត្រីការបទេសអាមេរិក លោក ថូម៉ាស់ ហ្សានណុន (Thomas Shannon) និងអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergei Ryabkov) នៅក្នុងទីក្រុង ហែលស៊ីងគី (Helsinki) នៃប្រទេសហ្វាំងឡង់ មិនបានលេចចេញលទ្ធផលជាដុំកុំភួនអ្វីនោះទេ តែរុស្ស៊ីបែរជាអះអាងថា ការចាត់វិធានការសងសឹកប្រឆាំងនឹងមន្ត្រីទូតអាមេរិក អាចនឹងកើតមាននៅពេលអនាគត។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Russian Today នៅព្រឹកថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០១៧។
ជាមួយគ្នានោះដែរ នៅក្នុងសេចក្ដីថ្លែងការណ៍ទាក់ទិននឹងជំនួបកាលពីថ្ងៃចន្ទ លោក Sergei Ryabkov បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងជំរុញឱ្យពួកគេ (សហរដ្ឋអាមេរិក) បញ្ឈប់ការបំផ្លាញទំនាក់ទនងមិត្តភាពរុស្ស៊ី-អាមេរិក និងច្បាប់អន្តរជាតិ ហើយត្រូវងាកមកផ្ដោតសំខាន់ លើការដោះស្រាយបញ្ហាដែលមិនមែនជាកំហុសរបស់ពួកយើង»។ ដោយឡែក នៅពេលអ្នកសារព័ត៌មាន សួរថា តើលើកឡើងបែបនេះមានន័យថា ទីក្រុងម៉ូស្គូនឹងចាត់វិធានការសងសឹក ប្រឆាំងមន្ត្រីទូតអាមេរិកប្រចាំប្រទេសរុស្ស៊ីដែរ ឬទេ លោក Ryabkov វាអាចនឹងកើតមានឡើង តែលោកមិនរំពឹងឡើយថា វានឹងមានរយៈពេលយូរ។
គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានសន្យាថា ទីក្រុងម៉ូស្គូ និងធ្វើបទបង្ហាញអំពីភាពស្មើគ្នា នៃទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសអាមេរិក បានបិទកម្មសិទ្ធិទូតរុស្ស៊ីចំនួនបី នៅក្នុងសហរដ្ឋអាមេរិកកាលពីដើមខែកញ្ញានេះ៕