(បរទេស)៖ នៅថ្ងៃចន្ទ ទី១១ ខែកញ្ញា ឆ្នាំ២០១៧ ជាថ្ងៃដើមសប្តាហ៍ថ្មីនេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ​ជាច្រើនបានកើតមានឡើង​ដែលមានដូចជា គ្រោះធម្មជាតិ ព្រឹត្តិការណ៍ក្តៅគគុកនៃភ្លើងសង្គ្រាម ព្រមទាំងការប្រឈមមុខ​ដាក់​គ្នា ​រវាងមហាអំណាចធំៗ​នៅលើសកលោក ដែលបង្កឲ្យស្ថានការណ៍​ជារួម​មានភាពក្តៅគគុកខ្លាំងឡើង។

ដូច្នេះចង់ដឹងថា ប្រធានបទសំខាន់ៗនៃព័ត៌មានទាំងនោះមានអ្វីខ្លះ សូមទស្សនាកម្រងរូបភាពអន្តរជាតិសំខាន់​ៗដូចខាងក្រោមនេះ៖

១៖ រំលឹកខួបទី១៦ឆ្នាំ នៃមហាព្រឹត្តិការណ៍ភេរវកម្ម ១១ កញ្ញា ២០០១ ដែលពិភពលោកចងចាំមិនភ្លេច !

២៖ ប្រទេសចិនអះអាងថា ការបំផ្ទុះនុយក្លេអ៊ែរកូរ៉េខាងជើង មិនបានប៉ះពាល់ដល់បរិស្ថាននោះទេ!

៣៖ ប្រជាជនស៊ីរីនៅទីក្រុង Deir ez-Zor អបអរជោគជ័យផ្ទួនៗលើក្រុមភេរវករ ISIS ក្នុងមួយសប្តាហ៍!

៤៖ កូរ៉េខាងជើងព្រមានធ្ងន់ៗថា សហរដ្ឋអាមេរិកនឹងទទួលរងការឈឺចាប់ មិនធ្លាប់ជួបក្នុងប្រវត្តិសាស្ត្រ ជុំវិញការរឹងទទឹង ដាក់ទណ្ឌកម្មលើព្យុងយ៉ាង!

៥៖ ប្រទេសរុស្ស៊ី បង្ហាញជំហរគាំទ្រឲ្យកាតា និងបណ្តារដ្ឋអារ៉ាប់ អង្គុយចុះចរចាគ្នា ក្រោយអាមេរិកធានាខ្លួន​ធ្វើអាជ្ញាកណ្តាល!

៦៖ អង្គការ NASA បង្ហាញរូបភាពព្យុះហឺរីខិន Irma ថតបានពីទីអវកាស ខណៈវាកំពុងវាយសង្គ្រប់រដ្ឋផ្លូរីដា!

៧៖ អ្នកជំនាញពី UN បង្ហើបថា កូរ៉េខាងជើងទំនងជាបាន​លួចទាក់ទង​សម្ងាត់ជាមួយស៊ីរី ក្នុងកម្មវិធីអភិវឌ្ឍន៍អាវុធគីមី និងមីស៊ីលផ្លោង!