(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមហិកមាកម្រិត៨.០រ៉ិចទ័រ វាយប្រហារបណ្តោយឆ្នេរភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ និងបណ្តាលឲ្យមនុស្សជាង៣០នាក់ ស្ថិតនៅតំបន់ក្បែរនោះបាត់បង់ជីវិត។
២៖ ព្យុះកំណាចអឺម៉ា (Hurricane Irma) បោកបក់សង្រ្គប់លើតំបន់ការីបៀន និងផ្តាច់យកជីវិតមនុស្សយ៉ាងតិច១៩នាក់ ស្របពេលដែលវា កំពុងបន្តដំណើរឆ្ពោះទៅកាន់រដ្ឋផ្លូរីដា សហរដ្ឋអាមេរិក។
៣៖ ប្រជាជនកូរ៉េខាងត្បូង ធ្វើការតវ៉ានៅក្រៅវិមានប្រធានាធិបតី Blue House ក្នុងរដ្ឋធានីសេអ៊ូល ប្រឆាំងនឹងការដាក់ពង្រាយប្រព័ន្ធខែលការពារមីស៊ីលអាមេរិក THAAD កាលពីពេលថ្មីៗនេះ។
៤៖ ពីធីព្យុហយាត្រាយោធា ក្នុងរដ្ឋធានីប្រេស៊ីឡា នាឱកាសគម្រប់ខួប១៩៥ឆ្នាំ នៃការទទួលបានឯករាជ្យជាតិពេញលេញ របស់ប្រទេសប្រេស៊ីល។
៥៖ ទ័ពអាកាសរុស្ស៊ី វាយលុកមួយប្រាវ ផ្តាច់ជីវិតរដ្ឋមន្ត្រីសង្គ្រាម និងសមាជិកក្រុមភេរវករ ISIS សរុប៤០នាក់។
៦៖ អតីតប្រធានាធិបតីអាមេរិក០៥រូប រួមគ្នារៃអង្គាសប្រាក់ជួយស្រោចស្រង់រដ្ឋ Texas និង Louisiana ក្រោយមហន្តរាយ នៃព្យុះហឺរីខិន Harvey។
៧៖ មន្ត្រីជាន់ខ្ពស់ UN អំពាវនាវឲ្យពិភពលោក បង្កើនការអប់រំអំពីវប្បធម៌សន្តិភាព ដល់ក្មេងៗជំនាន់ក្រោយ៕