(អាមេរិក)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ការិយាល័យមេធាវីប្រចាំតំបន់ខាងត្បូង នៃរដ្ឋញូយ៉កបានដាក់ពាក្យបណ្តឹងចោទប្រកាន់ ប្រឆាំងនឹងអតីតរដ្ឋមន្រ្តីសេដ្ឋកិច្ចតួកគី លោក កាក្លាយ៉ាន (Mehmet Zafer Çağlayan) និងមនុស្សបីនាក់ផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ដើម្បីធ្វើប្រតិបត្តិការរាប់រយលានដុល្លារ ដើម្បីជាប្រយោជន៍ដល់រដ្ឋាភិបាលអ៊ីរ៉ង់ និងអង្គភាពអ៊ីរ៉ង់ផ្សេងទៀត ដែលសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើ។
លោក កាក្លាយ៉ាន អតីតអ្នកចាត់ការទូទៅរបស់ Halkbank លោក Suleyman Aslan និងបុគ្គលពីរនាក់ផ្សេងទៀតគឺលោក Levent Bakkal និងលោក Abdullah Happani ត្រូវបានចោទប្រកាន់ពីបទនិយាយកុហក ទៅមន្ត្រីរដ្ឋាភិបាលអាមេរិកអំពីការប្រតិបត្តិការទាំងផងដែរនោះ គឺពីការលាងលុយ ដែលមានទំនាក់ទំនងជាមួយនឹងប្រតិបត្តិការទាំងនោះ រួមទាំងលុយរាប់លានដុល្លារ ដែលជាសំណូកទៅ លោក កាក្លាយ៉ាន និងអ្នកផ្សេងទៀត និងបោកបញ្ឆោតស្ថាប័នហិរញ្ញវត្ថុជាច្រើន ដោយលាក់បាំងនូវការពិតនៃប្រតិបត្តិការនោះ។
យោងតាមសេចក្តីថ្លែងការណ៍មួយ ពីការិយាល័យមេធាវីអាមេរិក កាលពីថ្ងៃពុធនោះបានឱ្យដឹងថា លោក កាក្លាយ៉ាន ត្រូវបានគេចោទប្រកាន់ថា បានទទួលប្រាក់សំណូកជាង ១០លានដុល្លារ ជាប្រាក់និងគ្រឿងអលង្កា ដើម្បីផ្តល់សេវាកម្មនេះដល់រដ្ឋាភិបាលអ៊ីរ៉ង់ និងដើម្បីលាក់សេវាកម្មទាំងនោះ ពីមន្ត្រីរដ្ឋាភិបាលអាមេរិកផងដែរ។ ដោយប្រើឋានៈរបស់លោកជារដ្ឋមន្ត្រីសេដ្ឋកិច្ច លោក កាក្លាយ៉ាន បានដឹកនាំសមាជិកដទៃទៀតនៃគម្រោងនេះ រួមទាំងមន្ត្រីរបស់ធនាគារ Halkbank ដើម្បីចូលរួមក្នុងផ្នែកមួយនៃប្រតិបត្តិការនោះ លោកគឺជាអ្នកដែលអនុម័តនូវជំហាននីមួយៗ ដើម្បីអោយសមាជិកផ្សេងៗទៀត ប្រតិបត្ដិការនូវគម្រោងនោះ ហើយនិងបានការពារគម្រោងនោះពីដៃគូប្រជែងខ្លួន និងពីការពិនិត្យផ្សេងៗ។
ជាលទ្ធផលពួកអ្នករួមគំនិតទាំងនេះបានធ្វើឱ្យធនាគារអាមេរិក ធ្វើប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិដោយមិនដឹងខ្លួន ក្នុងការរំលោភលើទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់។ លោក Zarrab គឺជាជនសង្ស័យដ៏សំខាន់ នៅក្នុងការស៊ើបអង្កេតពីអំពើពុករលួយក្នុងឆ្នាំ២០១៣ រួមជាមួយនឹងអ្នកដទៃទៀត មកពីរង្វង់របស់រដ្ឋាភិបាលយុត្តិធម៌ និងគណបក្សអភិវឌ្ឍន៍ (AKP) និងអតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្នជាមួយ លោក Recep Tayyip Erdogan ដែលបានទទួលសំណូកចំពោះ មន្ត្រីជាន់ខ្ពស់រួមទាំងលោក កាក្លាយ៉ាន, អ្នកចាត់ការទូទៅរបស់ Halkbank លោក Aslan ដើម្បីជួយសម្រួលដល់ប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសអ៊ីរ៉ង់។
បន្ទាប់ពីរដ្ឋប្រហារមួយដែលព្យាយាមផ្តួលរំលំរដ្ឋាភិបាល រដ្ឋរាជអាជ្ញាជាច្រើនត្រូវបានដកចេញពីរឿងក្តី ប៉ូលីសត្រូវបានចាត់តាំងឡើងវិញ ហើយការស៊ើបអង្កេតប្រឆាំងនឹង លោក Zarrab ក៏ត្រូវបានគេលុបចោលផងដែរ៕