(ម៉ិចស៊ីកូ)៖ គ្រោះរញ្ជួយដីកម្រិតរហូតដល់ទៅ ៨.០ រ៉ិចទ័រ បានវាយប្រហារប្រទេសម៉ិចស៊ីកូ បណ្តាលឲ្យញ័ររញ្ជួយដល់ រដ្ឋធានីម៉ិចស៊ីកូស៊ីធីនៅមុននេះបន្តិច ខណៈអគារជាច្រើនក៏បានរងការញ័ររញ្ជួយខ្លាំងក្លា បង្ខំឲ្យប្រជាជនរត់ចេញមកឈរនៅទីវាលនានា ដើម្បីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយវែបសាយ Washington Post នារសៀលថ្ងៃសុក្រ ទី០៨ ខែកញ្ញា ឆ្នាំ២០១៧។
ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ ឬការបំផ្លិចបំផ្លាញជារួមក្នុងកម្រិតណានោះឡើយ ប៉ុន្តែរញ្ជួយដីកម្រិត ៨.០រ៉ិចទ័របែបនេះ គឺពិតជាខ្លាំងក្លាណាស់ ដែលមិនងាយនឹងកើតមាននោះឡើយ ហើយបើវាយលុកចំតំបន់មនុស្សរស់នៅច្រើន គេពិបាកប៉ាន់ស្មានណាស់ អំពីសោកនាដកម្មដែលនឹងកើតឡើង៕